Apple ទម្លាក់​តម្លៃ iPhone X ព្រោះ​ខ្លាច​ចាញ់​គូ​ប្រកួត

  • 2017-10-21 02:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា Apple នឹង​ទម្លាក់​ថ្លៃ iPhone X ឲ្យ​ទាប​នៅទីផ្សារ​ប្រទេស​ចិន​ ព្រោះ​ចង់​​បង្កើន​តួ​លេខ​ក្ដោបក្ដាប់​ទីផ្សារ​ឲ្យ​ធំ​ទូលាយ​ជាង​មុន។

ប្រភព​ផ្សេង​ទៀត​ពី​ប្រទេស​ជប៉ុន Macotakara បាន​លើក​ឡើង​ស្រដៀង​គ្នា iPhone X នឹង​ធ្លាក់​ថ្លៃ​ប្រហែល ៩០ ដុល្លារ ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន Huawei និង Oppo ដែល​កំពុង​ជោគជ័យ​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក។

Apple ទទួល​បាន​ចំណែក​ទីផ្សារ​លក់​ស្មាតហ្វូន​ក្នុង​ប្រទេស​ចិន​​ត្រឹម ១៧.៧ ភាគរយ​ប៉ុណ្ណោះ ខណៈ​ Huawei ឈរ​លំដាប់​ទី ១ ទទួល​បាន ៣១ ភាគរយ។ ​

Apple មើលឃើញ​ថា តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone X ទំហំ 64GB ទំនង​ថ្លៃ​ជ្រុល ដែល​ប៉ះពាល់​ដល់​ប្រជាជន​ចិន​ភាគ​ច្រើន​មិន​ចង់​ចាយ​ច្រើន​ ស្រប​ពេល​ស្មាតហ្វូន​ផលិត​ក្នុង​ស្រុក​កាន់​តែ​វិវត្ត​លក្ខណៈ​ឡើង​និង​មាន​តម្លៃ​សមរម្យ។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា