​ហេតុផល អ្នក​គួរ​រៀន​ជំនាញ​​បច្ចេកវិទ្យា​ មិនស្តាយ​លុយ​

  • 2017-10-19 04:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​កាន់តែ​ច្រើនបាន​​បើក​ជែង​ជើង​គ្នា លើ​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកវិទ្យា​​។ កំណើន​សិស្ស​ចូលរួម​​ កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​ពេល​ទីផ្សារ​​ការងារ​ក៏​សំបូរ​បែប​ទៀត។

លោក​ ឆុន វាសនា អតីត​សាស្ត្រាចារ្យ​ វិទ្យាស្ថាន ស៊ីតិច និង​ជា​អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស វិទ្យុជាតិ​កម្ពុជា​ទទួល​បន្ទុក​ផ្នែក​ ICT នៃ​ក្រសួង​ព័ត៌មាន​លើក​ឡើង​ ៣ ចំណុច​សិស្ស​​ដែល​ចាប់​ជំនាញ​ព័ត៌មានវិទ្យា​រៀន​មិន​​ខក​ចិត្ត​​ទេ។

  • សម័យ​កាល​បច្ចេកវិទ្យា

បច្ចេកវិទ្យា កំពុង​តែ​មាន​ការ​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្ដែង​បច្ចុប្បន្ន​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត បណ្ដាញ​ទំនាក់ទំនង​សង្គម​ ប្រព័ន្ធ​កុំព្យូទ័រ ទូរសព្ទ​ទំនើបៗ​ទាំង​នេះ​​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​អ្នក​មាន​ជំនាញ​នេះ​ច្រើន​ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​និង​ស្វែងរក​អ្វី​ដែល​ថ្មី​មក​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​កាន់​តែ​ជឿន​លឿន​បន្ថែម​ទៀត។

  • តម្រូវ​ការ​ការ​ងារ

បច្ចុប្បន្ន​វិស័យ​បច្ចេកវិទ្យា​ កំពុង​វាយ​លុក​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​នេះ​អ្នក​ដែល​មាន​ជំនាញ​នេះ​មាន​ឱកាស​ច្រើន​អាច​ទទួល​បាន​ការងារ​នៅ​តាម​​ស្ថាប័នរដ្ឋ ក្រុម​ហ៊ុន​ឯកជន ធនាគារ អង្គការ​​ប្រព័ន្ធ​ផ្សព្វផ្សាយ កម្សាន្ត ទំនាក់ទំនង និង​ក្លាយ​ជា​អ្នក​បច្ចេកទេស គ្រប់គ្រង​ទិន្នន័យ ប្រព័ន្ធ​សុវត្ថិភាព ដែល​ត្រូវ​ទាមទារ​ឲ្យ​មាន​ជំនាញ​នេះ​ច្បាស់​លាស់​ផង​ដែរ​​។

  • ទទួល​បាន​ប្រាក់​ខែ​ខ្ពស់

អ្នក​ដែល​មាន​ជំនាញ​នេះ​តែង​តែ​មាន​ការ​ឲ្យតម្លៃ​និង​ការ​លើក​ទឹក​ចិត្ត​ ជាមួយ​នឹង​ប្រាក់​ចំណូល​ខ្ពស់​ដោយ​ក្លាយ​ជា​អ្នក​​ធ្វើ​ការ​នៅ​តាម​ក្រុមហ៊ុន​ធំៗ ឬ ក្រុម​ហ៊ុន​អន្តរជាតិ​ដែល​ទទួល​បាន​មុខ​តំណែង​ខ្ពស់។ ​លើស​ពី​នេះ​ក៏​អាច​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ខ្លួន​តាម​រយះ​ការ​បង្កើត​ថ្មី។

ចុចអានបន្ត៖

-អ្នក​ចូលចិត្ត Live Stream ច្បាស់​ជា​ស្គាល់កម្មវិធី​ល្បីៗ​ទាំង ៥ នេះ​

-វិធី​ធ្វើ​ឲ្យ​ iPhone ស៊ី​មេមូរី​តិច​ជាង​មុន​ពីរ​ដង​ ពេល​ថត​រូប/វីដេអូ​

អត្ថបទ៖ ម៉េងងី