អាគុប ០១៨ ​បច្ចេកវិទ្យា​ដូច​គេ​ដូច​ឯង ​តែ​​តម្លៃ​ Zoomer-X សុំ​ខ្មាស!​

  • 2017-10-22 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ Honda ​បាន​ប្រកាស​ចេញ​ម៉ូតូ​ Super Cub (ឬ​ហៅ​ថា​អាគុប ) ស៊េរី​ឆ្នាំ​ ២០១៨ ជា​ផ្លូវ​ការ​​ដោយ​មាន​ជា​ពីរ​​ម៉ូដែល​​ Super Cub 50 និង​ Super Cub 110 មាន​ជា​ប្រភេទ​ Pro និង​ប្រភេទ Standard។

ទោះ​ជា​ម៉ា​ស៊ីន​របស់​វា​មិន​បាន​ប្រែ​ប្រួល​ច្រើន តែ​ Super Cub ស៊េរី​ថ្មី​នេះ​​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​​ដូច​ជា​ មាន​ភ្លើងស៊ីញ៉ូ​ជា​ប្រភេទ​ភ្លើង​ LED, ម៉ាស៊ីន​ប្រើ​ប៊ិច​បច្ចេកវិទ្យា​ PGM-Fi និង​ចង្កឹះ​លេខ​ ៤ វគ្គ ជា​ដើម។

ចំពោះ​ទំហំ​ម៉ាស៊ីន​វិញ​ប្រភេទ​ Super Cub 50 មាន​ម៉ាស៊ីន​ទំហំ​ ៥០ សេសេ បង្កើត​កម្លាំង​បាន​ ៣,៧ សេះ និង​ Super Cub 110 មាន​ម៉ាស៊ីន​ទំហំ​ ១១០ សេសេ បង្កើត​កម្លាំង​បាន​ ៨ សេះ។

សម្រាប់​ប្រភេទ​ Pro វិញ​មាន​កង់​ទំហំ​ ១៤ អ៊ីញ និង​មាន​បំពាក់​កន្ត្រក​ធំ​មួយ​នៅ​ផ្នែក​ខាង​មុខ។ វា​មាន​កែប​​ដែក​ធំ​ទូលាយ​ ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ដឹក​ជញ្ជូន​កាសែត​ និង​អ្នក​លក់​ទំនិញ​តូច​តាច​នៅ​ជប៉ុន។

ចំណែក​ប្រភេទ​ Pro វិញ​មាន​តម្លៃ​ ២២៦០ ដុល្លារ​ ចំពោះ​ម៉ូដែល​ Super Cub 50 និង​ ២៦៥០ ដុល្លារ​ ចំពោះ​ម៉ូដែល​ Super Cub 110។

ប្រភេទ Pro

ចំពោះ​ប្រភេទ​ Standard មាន​បំពាក់​កង់​ម៉ូតូ​ទាំង​ពីរ​ប្រើ​​ប្រភេទ​ហ្វ្រាំង​ស្បែក និង​មាន​​កង់​ទំហំ​ ១៧ អ៊ីញ។ វា​​មាន​​តម្លៃ​ចាប់​ពី​ ២០៧០ ដុល្លារ​ សម្រាប់​​ម៉ូដែល​ Super Cub 50 និង​ ២៤៥០ ដុល្លារ​ សម្រាប់​ Super Cub 110។ លើស​ពី​នេះ​ Honda ក៏​បាន​ប្រកាស​ពី​​ការ​ប្ដូរ​​សង្វាក់​ផលិត​កម្ម​ Super Cub ពី​ប្រទេស​ចិន​ មក​ផលិត​នៅ​​រោងចក្រ​ Kumamoto ប្រទេស​ជប៉ុន​វិញ​ផង​ដែរ។

ប្រភេទ​ Standard

ចុច​អាន​បន្ត​៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ រក្សា