មកស្គាល់សំណង់ទាំង១០ មានអាយុកាលចំណាស់បំផុត លើពិភពលោក
- 2017-10-22 04:48:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់សំណង់ទាំង១០ មានអាយុកាលចំណាស់បំផុត លើពិភពលោក
ចន្លោះមិនឃើញ
សំណង់អគារ ត្រូវបានកំណត់ថាជារចនាសម្ព័ន្ធ បង្កើតឡើងដោយមនុស្ស ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ ទៅតាមតម្រូវនានារបស់មនុស្ស។ សំណង់ខ្លះត្រូវបានសាងសង់ឡើង អស់រយៈកាលជាយូរលង់ណាស់មកហើយ បើគិតមកទល់ពេលនេះ អាចនឹងមានអាយុកាលរាប់ពាន់ឆ្នាំ។
នៅក្នុងថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់នូវសំណង់អគារទាំង១០ ដែលមានអាយុកាលចំណាស់បំផុត នៅលើពិភពលោក។
#១០ ផ្នូរ Treasury of Atreus នៅប្រទេសក្រិក
ផ្នូរនេះត្រូវបានកសាងឡើងក្នុងយុគសម័យ Bronze Age ប្រហែលឆ្នាំ ១២៥០ មុនគ្រិស្តសករាជ ឬជាង ៣ ២៥០ឆ្នាំមុន។
#៩ ព្រះបរមរាជវាំង Minoan Palace of Knossos នៅប្រទេសក្រិក
វាត្រូវបានគេបោះបង់ចោល នៅពេលវេលាមិនជាក់លាក់មួយ នៅចុងយុគសម័យ Bronze Age ឆ្នាំ ១៣៨០ ដល់ ១១០០ មុនគ្រិស្តសករាជ។
#៨ ប្រាសាទ Great Pyramid of Giza នៅប្រទេសអេហ្ស៊ីប
អ្នកជំនាញខាងអេហ្ស៊ីប ជឿជាក់ថា វាត្រូវបានកសាងឡើងជាផ្នូរសម្រាប់ ព្រះចៅផារ៉ាអុង Khufu ដែលមានអាយុកាលជាង ៣ ៨០០ឆ្នាំ។
#៧ ប្រាសាទ Pyramid of Djoser នៅប្រទេសអេហ្ស៊ីប
រចនាសម្ព័ន្ធថ្មីនៃប្រាសាទនេះ មានអាយុកាលប្រហែល ៤ ៧០០ឆ្នាំ។
#៦ ប្រាសាទ Tarxien Temples នៅប្រទេស Malta
វាមានអាយុកាលប្រហែល ៣ ១៥០ឆ្នាំមុនគ្រិស្តសករាជ។
#៥ វិមានបុរេប្រវត្តិ Newgrange នៅប្រទេសអៀរឡង់
វាជាសំណង់ចំណាស់បំផុតនៅប្រទេសអៀរឡង់ ដែលត្រូវបានកសាងឡើងក្នុងអំឡុងសម័យ Neolithic ប្រហែល ៣ ២០០ឆ្នាំមុនគ្រិស្តសករាជ ឬ ៥ ១០០ឆ្នាំមុន។
#៤ តំបន់ប្រវត្តិសាស្ត្រ La Hougue Bie នៅកោះ Jersey
វាមានអាយុកាល ៣ ៥០០ឆ្នាំមុនគ្រិស្តសករាជ។
#៣ ផ្ទះថ្ម Knap of Howar នៅប្រទេសស្កុតឡែន
វាមានអាយុកាលពី ៣ ៧០០ ទៅ ៣ ១០០ឆ្នាំមុនគ្រិស្តសករាជ ឬ ៥ ៥០០ឆ្នាំ។
#២ ប្រាសាទ Megalithic Temples នៅប្រទេស Malta
វាត្រូវបានកសាងឡើងចន្លោះឆ្នាំ ៣ ៦០០ និង ៧០០ មុនគ្រិស្តសករាជ ឬ ៥ ៥០០ឆ្នាំមុន។
#១ វិមានបុរេប្រវត្តិ Tumulus of Bougon នៅប្រទេសបារាំង
សំណង់ចំណាស់បំផុតនេះមានអាយុកាល ៤ ៨០០ឆ្នាំមុនគ្រិស្តសករាជ៕
ចុចអាន៖