អ្នកប្រើ Messenger នឹងអាចផ្ញើរ ឬទទួលលុយតាម PayPal ឆាប់ៗនេះ!
- 2017-10-22 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ Messenger នឹងអាចផ្ញើរ ឬទទួលលុយតាម PayPal ឆាប់ៗនេះ!
ចន្លោះមិនឃើញ
PayPal ទើបនឹងប្រកាសចាប់ដៃគូសហការជាមួយ Facebook ដោយបន្ថែមសេវាកម្មទូទាត់សាច់ប្រាក់ (P2P Payment) នៅលើបណ្ដាញសង្គមតាមរយៈ Messenger ផ្ទាល់តែម្ដង។
របៀបប្រើមុខងារថ្មីនេះ អ្នកគ្រាន់តែ Add អ្នកទាំងនោះចូល Group Chat រួចចុចលើ icon ពណ៌ខៀវ វៃលេខ ចុច Pay រួចចុចលើរូបពណ៌បៃតង សម្រាប់ទូទាត់សាច់ប្រាក់ និងផ្ញើរទៅជាការស្រេច។(មើលរូប)
ទន្ទឹមនឹងនេះដែរ PayPal ដែលជាក្រុមហ៊ុនទូទាត់សាច់ប្រាក់ដ៏មានប្រជាប្រិយភាពបច្ចុប្បន្ន មានគម្រោងចង់ណែនាំសេវាកម្មថ្មីនេះ ទៅកាន់អ្នកប្រើ ដើម្បីផ្តល់ភាពងាយស្រួល ដោយគ្រាន់តែប្រើ Messenger ឬ Chat រកគ្នាប៉ុណ្ណោះ។
បញ្ជាក់៖ មុខងារនេះ មិនទាន់អាចប្រើបាននៅខ្មែរទេ ព្រោះទើបនឹងដាក់ឲ្យប្រើនៅសហរដ្ឋអាមេរិក សម្រាប់តែ iOSប៉ុណ្ណោះ ដោយឡែក Android អាចនឹងមានឆាប់ៗនេះ៕
ចុចអានបន្ត៖