Mbappe វ៉ា Dembele និង Gabriel Jesus ឈ្នះ​ពាន Golden Boy

  • 2017-10-23 07:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe  បាន​ឈ្នះ​ពាន Golden Boy សម្រាប់​កីឡាករ​​​ក្រោម​អាយុ​២១​ឆ្នាំ​ដែល​លេង​ល្អ​ជាង​គេ​ក្នុង​តំបន់​អឺរ៉ុប។

កីឡាករ​វ័យ​១៨​ឆ្នាំ​ទទួល​បាន​ពាន​មួយ​នេះ​បន្ទាប់​ពី​មាន​សំឡេង​ឆ្នោត​លើ​​កីឡាករ Gabriel Jesus របស់ Manchester City , Ousmane Dembele របស់​ Barcelona និង Gianluigi Donnarumma របស់ AC Milan។ ពាន​នេះ​មាន​ការ​បោះឆ្នោត​ដោយ​អ្នក​កាសែត​ពី​ជុំវិញ​ពិភពលោក និង​កាសែត​អ៊ីតាលី Tuttosport ហើយ​ការ​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​តែ​ម្ដង។

ដូច្នេះ​មាន​ន័យ​ថា Mbappe ត្រូវ​បាន​កត់​ឈ្មោះ​ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​​ធ្លាប់​ឈ្នះ Golden Boy ខណៈ Lionel Messi, Paul Pogba និង​ Isco សុទ្ធ​តែ​ធ្លាប់​បាន​ពាន​នេះ។ Mbappe ដែល​​រក​បាន​៤​គ្រាប់​និង​ ៤Assists  នៅ​រដូវ​កាល​នេះ បាន​បង្ហាញ​ការ​លេង​យ៉ាង​លេច​ធ្លោ​អំឡុង​ពេល​នៅ Monaco កាល​ពី​រដូវ​កាល​មុន។ ឆ្នាំ​ក្រោយ Mbappe និង​ផ្ទេរ​មក PSG ជា​ផ្លូវការ​ក្នុង​តម្លៃ​១៨០​អឺរ៉ូ ក្រោយ​ខ្ចី​ជើង​ឆ្នាំ​នេះ៕ ​

ចុចអាន ៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ