ខេត្ត​ពោធិ៍សាត់ ​ដាក់គោលដៅ​ក្លាយជា​តំបន់​ផលិត​បន្លែ​សុវត្ថិភាព

  • 2017-10-23 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលរ​ង​ខេត្ត​ពោធិ៍សាត់​ ​បានមាន​ប្រសាសន៍ក្នុង​កិច្ច​ប្រជុំ​រៀបចំ​​​​ គោល​នយោបាយ​ជាតិដំឡូង​មី ​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពីកន្លង​ទៅ​ ​បានឲ្យ​ដឹងថា​ ​បច្ចុប្បន្ន​ខេត្​តពោធិ៍សាត់ ​បាន​កំពុង​អនុវត្ត​យន្តការ​ផលិត​បន្លែសុវត្ថិភាព​ និង​លើក​កំពស់ជីវភាព​ប្រជាកសិករ​ក្នុង​ខេត្តនេះឲ្យ​ប្រសើរ​ឡើង​។

(លោក​ ​អ៊ឹង​ គឹមលាង​ ​អភិបាលរ​ង​ខេត្ត​ពោធិ៍សាត់​)

លោក​ ​អ៊ឹង​ គឹមលាង​ ​អភិបាលរ​ង​ខេត្ត​ពោធិ៍សាត់​បានឲ្យ​ដឹងថា សព្វថ្ងៃ​ខេត្ត​ពោធិ៍សាត់​បាន​អនុវត្ត​យន្តការ​ជម្រុញ​ប្រជា​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​។ ​មានន័យ​ថា ​រៀងរាល់​ថ្ងៃសុក្រ ​ខេត្តពោ​ធិ៍សាត់​នឹងបញ្ចេញ​បន្លែ​សុវត្ថិភាព​ ​ដើម្បី​ផ្គត់ផ្គង់​បន្លែដល់​ភោជនីយដ្ឋាន​ទាំង១៣ធំៗ​ ​ក្នុង​ខេត្ត ដូចនេះ​ប្រជាជន​នឹងទទួល​អាហារ​ដោយសុវត្ថិភាព។​

លោក​រំពឹងថា​ ​នាពេល​ខាងមុខ​ ​ខេត្ត​ពោធិ៍សាត់​នឹងមាន​យន្តការ​ផលិត​បន្លែ​សរីរាង្គ​បន្ថែម​ទៀត​ បន្ទាប់​ពីការ​ផលិត​បន្លែ​សុវត្ថិភាព​ទទួល​បាន​ជោគជ័យ​។​

ទន្ទឹមគ្នានេះ ​លោកក៏​បាន​គូស​បញ្ជាក់ដែរ​ថា ផ្សារបន្លែដ៏ធំទី២នៅខេត្តពោធិ៍សាត់ ក៏គ្រោងនឹង​ដំណើរការនៅ​ឆ្នាំក្រោយនេះ​ផងដែរ​។ ​ ផ្សារបន្លែនេះ​មិនតម្រូវឲ្យ​ប្រជាកសិក​រ ​បង់ប្រាក់​នោះទេ​ ពួកគាត់​អាចចូល​លក់បោះ​ដុំ​ និងរាយ​ដោយ​សេរី​ ឲ្យតែ​បន្លែ​របស់​គាត់​ល្អ និង​ប្រើប្រាស់​ជាតិ​គីមីតិច​តួច​បំផុត​។ អភិបាលរ​ង​ខេត្ត​បន្ថែម៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី