ជម្រើស​ ១១​នាក់​ល្អ​ក្នុង​លោក ​៥​នាក់​មក​​ពី Real ២​នាក់​មក​ពី Barca

  • 2017-10-24 02:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី 2017 Best Fifa Football Awards ក្នុង​ទីក្រុង​ឡុងដុង ក្រៅ​ពី​ដឹង​ Cristiano Ronaldo ក្លាយ​ជា​ម្ចាស់​ពាន កីឡាករ​​បាល់ទាត់​ល្អ​បំផុត​ (ផ្នែក​បុរស​) គេ​ក៏​បាន​ប្រកាស​ជម្រើស​១១​នាក់​ល្អ​បំផុត​ក្នុង​លោក​ផង​​ដែរ។

ជម្រើស​១១​នាក់​ល្អ​​ឆ្នាំ​នេះ ផ្លាស់​ប្ដូរ​តែ​​៣​នាក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ក្នុង​នោះ អ្នក​ចាំ​ទី  Gianluigi Buffon ជំនួស Manuel Neuer ខណៈ Leonardo Bonucci របស់ AC Milan ជំនួស​កន្លែង​ Gerard Pique របស់ Barcelonaឯ Neymar ជំនួស​ Luis Suarez។ ក្នុង​បញ្ជី​ជម្រើស​ខាង​ក្រោម​ឃើញ​ថា មាន​កីឡាករ​មក​ពី Real Madrid​ ដល់​ទៅ​៥​នាក់ Barcelona ២​នាក់ PSG ២​នាក់ ម្នាក់​មក​ពី AC Milan និង​ម្នាក់​ទៀត​មក​ពី Juventus៕ ​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ