ស្ងាត់ៗ មានអ្នកយកកៅអីលេខ ១ នៅចិនរបស់ Huawei បាត់ទៅហើយ
- 2017-10-24 02:50:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ មានអ្នកយកកៅអីលេខ ១ នៅចិនរបស់ Huawei បាត់ទៅហើយ
ចន្លោះមិនឃើញ
យោងតាមគេហទំព័រក្រៅស្រុកបានបកស្រាយឲ្យអស់ចម្ងល់ថាក្រុមហ៊ុន Huawei ដែលល្បីនៅទីផ្សារចិន មិនបានឈរលេខរៀងទី ៣ ក្នុងទីផ្សារសកលនោះទេ។ បើផ្អែកតាមការស្រាវជ្រាវចេញពី Counterpoint Research ក្រុមហ៊ុន Huawei ពិតណាស់ដែលជាស្លាកយីហោលេខ ១ នៅប្រទេសចិនក្ដោបក្ដាប់ទីផ្សារ ២០.២% ខណៈ Oppo ទទួលបាន ១៨.៨% និង VIVO បាន **១៧.០% ។ ជារួមបើយើងនិយាយពីស្មាតហ្វូនរបស់ BBK ដែលមានក្រុមហ៊ុន Oppo និង VIVO បញ្ចូលគ្នា នោះទទួលបាន ៣៥.៨% ។ ចំណុចនេះយើងអាចលើកឡើងថា BBK ជាក្រុមហ៊ុនលេខ ១ នៅទីផ្សារប្រទេសចិនបាត់ទៅហើយ។
និយាយដល់ក្រុមហ៊ុន BBK Electronics មានមនុស្សតិចណាស់ដែលស្គាល់ច្បាស់។ ជាក្រុមហ៊ុនសាជីវកម្មចម្រុះរបស់ប្រទេសចិន ដែលកាន់កាប់លើយីហោល្បីៗជាច្រើននៅក្នុងស្រុក មានទាំងទីផ្សារលក់កាសត្រចៀក Blu-ray Players និងស្មាតហ្វូនរួមមានក្រុមហ៊ុន Oppo, Vivo និង OnePlus។
ចំពោះទីផ្សារសកលវិញ នាត្រីមាសទី ១ ឆ្នាំ ២០១៧ យោងតាមរបាយការណ៍ពី Gartner ក្រុមហ៊ុន Oppo ចេញលក់ស្មាតហ្វូនបាន ៣០.៩ លានគ្រឿង តាមដោយ VIVO បាន ២៥.៨ លានគ្រឿង បូកបញ្ចូលគ្នាសរុបបាន ៥៦.៧ លានគ្រឿង ។ ធៀបនឹង SAMSUNG បាន ៧៨.៦ លានគ្រឿង និង Apple បាន ៥១.៩ លានគ្រឿង ម្ល៉ោះមានន័យថា BBK ឈរលេខ ២ លើ Apple នាត្រីមាសទី ១ ឆ្នាំ ២០១៧។ របាយការណ៍ផ្សេងទៀតពី IDC ចំពោះទីផ្សារសកលនាត្រីមាសទី ១ ឆ្នាំនេះ SAMSUNG បាន ២៣.៣% និង Apple បាន ១៤.៧% ខណៈ Huawei បាន ១០.០% និង Oppo ៧.៥% រីឯ Vivo ៥.៥ % បើយើងបូកបញ្ចូលរវាង VIVO & OPPO (សម្ព័ន្ធនៃ BBK) ជារួមបាន ១៣ % ទាញឲ្យ Huawei ធ្លាក់ចុះមកនៅលេខ ៤ បាន។
សរុបជារួមមកនេះផ្អែកលើការគិតរបស់អ្នក បើយើងមិនរាប់ឈ្មោះក្រុមហ៊ុន BBK ហើយគិតត្រឹមតែ VIVO ឬ Oppo ការពិត Huawei នៅតែលេខ ៣ ដែលត្រៀមវ៉ា Apple ឆាប់ៗនេះ តែបើរាប់ឈ្មោះ BBK ចូល លទ្ធផលបង្ហាញដូចតទៅ:
ផ្អែកតាមរបាយការណ៍ Gartner:
ផ្អែកតាមរបាយការណ៍ IDC:
ការរំពឹងទុកនៃលទ្ធផលថ្មីមិនផ្លូវការដែលល្បី Huawei វ៉ា Apple:
(បញ្ជាក់: ការមិនបានបូកបញ្ចូល OnePlus ព្រោះចំណែកទីផ្សារទទួលបានក្រោម ១ %)៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖