ក្រសួងបរិស្ថាន ត្រៀមដាក់តាំងបង្ហាញសំណាកឆ្អឹងកូនសត្វដំរីអាស៊ី ជាសាធារណៈនៅ​សប្តាហ៍នេះ

  • 2017-10-24 03:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន​នឹង​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នូវ​គ្រោង​ឆ្អឹង​កូន​ដំរីអាស៊ី​មួយ​ក្បាល​នៅ​ចុង​សប្តាហ៍នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ដោយ​ថា​សត្វ​ប្រភេទ​នេះជា​សត្វដែល​កំពុង​រងគ្រោះ​ខ្លាំង​នៅ​លើ​សកល​លោក។

(ក្រុម​ការងារ​ក្រសួង​បរិស្ថាន​កំពុង​ផ្គុំ​ឆ្អឹង​កូនសត្វ​ដំរី​អាស៊ី/រូបភាព៖ក្រ​សួង​បរិស្ថាន)

កូន​សត្វ​ដំរីអាស៊ី​ននេះ​ មាន​ឈ្មោះ​វិទ្យា​សាស្រ្តថា Elephan​ maximus។ កូន​ដំរីអាយុប្រហែល​មួយ​ឆ្នាំ​​នេះ​បាន​ស្លាប់​ដោយ​ជាប់​អន្ទាក់​ខ្សែភ្លើង​របស់​ព្រានព្រៃកាលពី​ឆ្នាំ​២០១៦ ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្ត​មណ្ឌល​គិរី។ នេះ​បើតាម​ការ​ផ្សាយ​របស់​ក្រ​សួង​បរិស្ថាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួ​ន​នៅ​ថ្ងៃនេះ។

(ឆ្អឹងកូន​ដំរីអាស៊ី​ ដែល​មិន​ទាន់​ចាប់​ផ្គុំ/រូបភាព៖ក្រ​សួង​បរិស្ថាន)

ក្រ​សួង​ឲ្យ​ដឹងថា​ក្រុមការ​ងារ​ក្រ​សួង​បរិស្ថាន​ពេលនេះកំពុង​រៀបចំ​ផ្គុំ​ឆ្អឹង​កូន​ដំរីនេះ​ឲ្យ​ចេញ​ជា​រូប​រាង​ដំរី​វិញ និង​ថា​ទុក​សម្រាប់​ដាក់​តាំង​ពិព័រ​ណ៌​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៧ និង​២៨​ ខែ​តុលា ឆ្នាំ២០១៧ នៅ​កោះពេជ្រ។

បើ​តាម​ក្រ​សួង​ សត្វ​ដំរី​ប្រ​ភេទនេះ​កំពុង​រងគ្រោះ​ថ្នាក់​កម្រិត​ជាតិ និង​សកល ហើយ​ថា​សត្វប្រ​ភេទ​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មានការ​ជួញដូរ​នោះទេ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម