មក​ដឹង​របៀប​ ​Share​ ​WiFi hotspot​ ​ចេញ​ពី​ ​iPhone

  • 2017-10-25 02:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​ដំណើរ​កម្សាន្ត​ ​ក្នុង​ករណី​មិត្តភ័ក្ដិ​ ​ឬ​ក្រុម​គ្រួសារ​ត្រូវការ​ប្រើ​អ៊ីនធឺណិត​មួយ​រយៈពេល​ខ្លី​ សម្រាប់​ការងារ​ជាក់លាក់​ណា​មួយ​ ​ប្រសិនបើ​អ្នក​មាន​ ​iPhone​ ​ជាមួយ​នឹង​ទិន្នន័យ​ ​(កញ្ជប់​ប្រើ​អ៊ីនធឺណិត)​ ​គ្រប់គ្រាន់​ ​អ្នក​អាច​ចែករំលែក​ទិន្នន័យ​ទៅ​ឲ្យ​ពួកគាត់​ដោយ​ធ្វើ​ឲ្យ​ ​iPhone​ ​ក្លាយ​ជា​ WiFi-hotspot​ ​ដែល​ពួកគាត់​អាច​ចូល​ប្រើ​បាន​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​ក៏​អាច​កំណត់​នូវ​លេខ​សំងាត់​សម្រាប់​អនុញ្ញាត​ ​ឲ្យ​អ្នក​ចូល​ប្រើប្រាស់​ដូច​ទៅ​នឹង​ ​WiFi​ ​ប្រើ​នៅ​ផ្ទះ​ ​ឬ​ក្រុមហ៊ុន​ផង​ដែរ​។

របៀប​បង្កើត​នូវ​ ​iPhone hotspot

  • បើក​កម្មវិធី​ ​Settings > ចុច​លើ​ Cellular ដើម្បី​បើក​ 3G ឬ​ 4G > ក្នុង​ករណី​អ្នក​មិន​ឃើញ​នូវ​ជម្រើស​ Personal Hotspot នៅ​ក្រោម​ផ្នែក​ CARRIER អ្នក​ចុច​លើ​ Cellular Data Options > ចុច​លើ​ Cellular Data Network > ចំណុច​ CELLULAR DATA ជា​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រើ​ទិន្នន័យ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​។ អ្នក​អូស​ចុះ​ក្រោម​ អ្នក​នឹង​ឃើញ​នូវ​ផ្នែក​ PERSONAL HOTSPOT រួច​បញ្ចូល​ព័ត៌មាន​ឲ្យ​ដូច​នឹង​ផ្នែក​ CELLULAR DATA។
  • ចុច​លើ​ ​Personal Hotspot > ចុច​លើ​ប៊ូតុង​ ​Slider ដើម្បី​បើក​ ​Personal Hotspot។
  • ចុច​លើ​ ​Wi-Fi Password និង​បញ្ចូល​នូវ​លេខសំងាត់​តែ​សក្ដិសម។
  • ត្រួត​ពិនិត្យ​មើល​ឈ្មោះ​ ​Hotspot​ ​នៅ​ក្រោម​ផ្នែក​ ​TO CONNECT USING WI-FI។
  • បន្ទាប់​មក​អ្នក​អាច​ភ្ជាប់​ទៅ​នឹង​ ​Wi-Fi hotspot​ ​នេះ​បាន​ពី​កុំព្យូទ័រ​ ​ឬ​ទូរសព្ទ​ផ្សេង​បាន​។
  • ក្នុង​ករណី​អ្នក​ចង់​បិទ​ ​Hotspot​ ​វិញ​ អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Personal Hotspot > ចុច​ប៊ូតុង​ Slider ដើម្បី​បិទ។​

ការ​ប្រើប្រាស់​ ​iPhone​ ​ជា​ ​WiFi-hotspot​ ​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​ធម្មតា​ ​ដោយសារ​វា​អាច​មាន​ល្បឿន​យឺត​ជាង​ការ​ប្រើ​ដោយ​ផ្ទាល់​ ហើយ​ប្រសិនបើ​អ្នក​ទាញ​យក​កម្មវិធី​ ឬ​ឯកសារ​ធំ​ៗ​ អ្នក​នឹង​ចំណាយ​ថវិកា​ច្រើន​ដែរ​លើ​ទិន្នន័យ​ មួយ​វិញ​ទៀត​គឺ​ថ្ម​របស់​ ​iPhone​ ​មាន​កំណត់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល៖ ប៊ុន ធឿន