BMW ប្រកាស​ឲ្យ​សាធារណជន​​បើកសាក​រ​ថយ​ន្ត​​ទំនើបៗ​ដោយ​សេរី ហើយ​​លក់ BMW តម្លៃពិសេស​ទៀត

  • 2017-10-26 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រលាញ់​រថយន្ត BMW ក្នុង​ស្រមៃ ពេល​នេះ នឹង​មាន​ឱកាស​​បើក​បរ​សាកល្បង​​ហើយ ព្រោះ​ក្រុមហ៊ុន ព្រី​មៀម អូ​តូ អ៊ី​ម​ផ​ត ដែល​នាំ​ចូល​រថយន្ត​ប្រណិត BMW បាន​ប្រកាស​បើក​ឲ្យ​សាធារណជន​អាច​ចូល​រួម​បើក​បរ​សាកល្បង​រថយន្ត BMW ទំនើបៗ​ច្រើន​ម៉ូដែល។

កម្មវិធី​នេះ ចាប់​ផ្ដើម​ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៥ ល្ងាច នៅ​ថ្ងៃ​ទី ២៨-២៩ តុលា នៅ​ទីតាំង​បុរី អង្គរ​ភ្នំពេញ។

ក្រៅ​ពី​ឲ្យ​សាកល្បង​ហ្វីៗ​ឲ្យ​ដឹង​ថា​បើកបរ BMW ស្រួល​ប៉ុណ្ណា​នោះ ក្រុមហ៊ុន​ ក៏​នឹង​មាន​លក់រ​ថយ​ន្តក្នុង​តម្លៃ​ពិសេស ជាមួយ​គម្រោង​ហិរញ្ញ​វត្ថុ​ដ៏​ងាយស្រួល​។ អ្នក​អាច​ទិញគ្រឿង​ល​ម្អ BMW LIFESTYLE ក្នុង​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន​ពីមុន​មក​។

ក្រុម​ហ៊ុន នឹង​រៀបចំ​​កម្មវិធី​កម្សាន្ត​សម្រាប់​កុមារ អាហា​រស​ម្រន់ ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍​ម៉ាក ​BMW រាល់​ការ​បើកបរ​សាកល្បង​របស់​អ្នក។ ចាំ​អីទៀត! រួសរាន់​ចុះឈ្មោះ​ឲ្យ​បាន​មុន​ថ្ងៃទី​២៧ តុលា នេះ តាម​ទូរ​សព្ទ​លេខ 078 777 445 ឬ អ៊ី​ម៉ែ​ល lyhour.kea@bmw.com.kh ៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម