ISIS បញ្ចេញ​រូប Messi យំ​ហូរ​ឈាម គំរាម​ដល់​ World Cup នៅ​រុស្សី

  • 2017-10-25 03:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ដ៏​រន្ធត់​​មួយ​នៃ  Lionel Messi យំ​ហូរ​ឈាម​នៅ​ក្នុង​​ទ្រុង​ដែក បាន​លេច​រូបរាង​លើ​​បណ្ដាញ​ឃោសនា​របស់​ក្រុម​​​​ឥស្លាម​ជ្រុល​និយម ISIS ដែល​ជា​សារ​មួយ​គំរាម​សម្លាប់​កីឡាករ​និង​អ្នក​គាំទ្រ​បាល់ទាត់ World Cup ២០១៨។

ភ្ជាប់​ជាមួយ​រូប​​ពណ៌​ខ្មៅ​លាយ​ស ពួក​គេ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​និយាយ​សម្លុតទៅ​ប្រទេស​រុស្សី​​​ថា៖ "You are fighting a state that does not have failure in it's dictionary"។ មាន​ន័យ​ថា៖ "​អ្នក​ឯង​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​​រដ្ឋ​​ដែល​​គ្មាន​ពាក្យ​បរាជ័យ​ក្នុង​វចនានុក្រម​របស់​ពួក​គេ"។

នេះ​ជា​ការ​គំរាម​សម្លាប់​​លើក​ទី​២​ហើយ​ត្រឹម​១​សប្ដាហ៍ ​​ចំពោះ​អ្នក​គាំទ្រ​បាល់ទាត់​ដែល​ត្រៀម​ទៅ​មើល World Cup ឆ្នាំ​ក្រោយ។ សកម្មភាព​គំរាម​មុន គេ​បាន​បង្ហាញ​រូបភាព​​ព្រឹត្តិការណ៍ World Cup Russia ២០១៨ដែល​មាន​រូប​ទាហាន  jihadi នៅ​ពី​ក្រោយ​ពាក្យ "រងចាំ​ពួក​យើង"៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម