សោកស្ដាយ! Buffon ប្រកាស​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​នេះ​

  • 2017-10-25 02:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gianluigi Buffon ទី​បំផុត​បាន​កំណត់​ពេល​​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ចុង​រដូវ​កាល​នេះ​ ក្រោយ​ចំណាយ​ពេល​លើ​វាល​ស្មៅ​ជាង​២០​ឆ្នាំ។​

កីឡាករ​សញ្ជាតិ​អ៊ីតាលី​បាន​ប្រកាស​ពី​ផែន​ការ​ចូល​និវត្តន៍​ក្រោយ​ឈ្នះ​ពាន​​អ្នក​ចាំ​ទី​ឆ្នើម​របស់​ពិភពលោក​នៅ​កម្មវិធី Fifa's Best awards កាល​ពី​ថ្ងៃ​ម្សិលមិញ។​ "ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​៩៩,៩​ភាគរយ​សម្រាប់​ផែនការ​សម្រាក​ពី​អាជីព​បាល់ទាត់។ ខ្ញុំ​នៅ​មាន​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត​ ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែរ​នៅ​រដូវ​កាល​នេះ"។ Buffon និយាយ​ដូច្នេះ។

អតីត​យុវជន​ Parma បាន​ចាប់ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​ដំបូង​ក្នុង​ឆ្នាំ​១៩៩១​ មុន​ពេល​ឡើង​ទៅ​លេង​ឈុត​ធំ​ហើយ​ផ្ទេរ​ទៅ Juventus នៅ​ឆ្នាំ​២០០១។ នៅ​ក្លឹប​រហស្សនាម​ថា​សេះ​បង្កង់​ Buffon លេង​បាន​ជិត​៥​០០​ប្រកួត​ហើយ​ និង​ធ្លាប់​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ដូច​ជា Serie A, Coppa Italia, Supercoppa Italiana លើក​លែង​តែ​ Champions League ប៉ុណ្ណោះ​។

នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​អ្នក​ចាំទី​ដៃ​ស្អិត​កម្ពស់​១,៩១​ម៉ែត្រ​បង្ហាញ​ខ្លួន​​បាន​ ១៧៣​ប្រកួត​ ហើយ​ជួយ​ក្រុម​ឈ្នះ​ World Cup ឆ្នាំ​២០០៦​ក្រោយ​យក​ឈ្នះ​បារាំង​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម