ក្ដៅៗ! កូន​ស្រី​ដំបូង​របស់ Rain និង​ Kim Tae Hee កើត​​ហើយ

  • 2017-10-25 05:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ដ៏​កក្រើក​មួយ​ទៀត​បាន​ផ្ទុះ​ឡើង​ហើយ​ ខណៈ​គូស្នេហ៍​តារា​សម្ដែង​ Rain និង​ Kim tae Hee ប្រកាស​ថា​កូន​ស្រី​របស់​ពួកគេ​កើត​ហើយ។

ប្ដី​ប្រពន្ធ​តារា​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​គូ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​រំភើប​ជា​ខ្លាំង​ ពេល​បង្ហោះ​រូប​ភាព​ដំបូង​ប្រកាសពីកូន​ស្រី​ដែល​ទើប​កើត​ដំបូង​របស់​ពួកគេ​លើ​គណនី​ Instagram។

រូបភាព​នោះ​ ក៏​មាន​អម​ជាមួយ​សំណេរ​ខ្លី​ថា៖ "អរគុណ​ (កូនស្រី) គឺជា​ព្រះនាង​ដ៏​គួរ​ឲ្យ​ស្រឡាញ់។ ពួក​យើង​នឹង​ចិញ្ចឹម​បីបាច់​ កូន​តូច​នេះ​ ឲ្យ​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​ពិភពលោក​បាន”។ នេះ​បើ​តាម​អ្វី​ដែល​ Rain បាន​សរសេរ។

យ៉ាង​ណា​មិញ​ ខាង​ផលិតកម្ម​របស់​ Rain ក៏​បាន​ចេញ​មុខ​ប្រកាស​ដំណឹង​ល្អ​នេះ​ដល់​អ្នក​គាំទ្រ​តារា​ប្រុស​ស្រី ទាំង​២ផងដែរ​ថា៖ "Kim Tae Hee បាន​សម្រាល​កូន​ស្រី​ហើយ​ថ្ងៃ​នេះ ហើយ​ទាំង​ម្ដាយ​ និង​កូន​មាន​សុខភាព​ល្អ”។

គូ​ស្នេហ៍​ទាំង​ ២​បាន​រៀបការ​នឹង​គ្នា​ កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០១៧ ដោយ​មាន​ការ​អបអរ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម