គិត​ត្រឹម​ពេល​នេះ​ ​Bitcoin​ ​១២៨​ ​ប៊ីលាន​ដុល្លារ​ ​កំពុង​ចរាចរណ៍​ពេញ​ពិភពលោក

  • 2017-10-26 02:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ​ ​តម្លៃ​នៃ​ ​១​ ​Bitcoin​ ​បាន​ផ្លោះ​ឡើង​ពី​ ​៤,៣០០​ ​ដុល្លារ ​ឡើង​ដល់​ ​៥,៧២៥ ដុល្លារ ។ ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នេះ​បាន​ជំរុញ​ឲ្យ​តម្លៃ​នៃ​ទីផ្សារ​សកល​ជុំវិញ​ពិភពលោក​នៃ​ ​Bitcoin​ ​សរុប​ ​បាន​ឡើង​ខ្ពស់​ដល់​ចំណុច​ ​១២៨ ប៊ីលាន​ដុល្លារ ហើយ។

វិនិយោគិន​អន្តរជាតិ​នានា​បាន​រំពឹង​ថា​ ​១ Bitcoin​ ​នឹង​ឡើង​ថ្លៃ​ដល់​ ​៧ ពាន់​ដុល្លារ​អាមេរិក ។ ​ជា​ភាព​ជោគជ័យ​ដ៏​ធំធេង​ដែល​គេ​មិន​ធ្លាប់​គិត​ទុក​នៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​នេះ​ ​រហូត​ដល់​បច្ចុប្បន្ន​ធនាគារ​ធំ​ៗ​ជា​ច្រើន​ទូទាំង​សកលលោក​បាន​ប្រមូល​គ្នា​បង្កើត​អាជីវកម្ម​ជួញដូរ​ ​Bitcoin​ ​ដោយ​កន្លង​ទៅ​ ​Goldman Sachs​ ​បាន​ប្រកាស​ថា​នឹង​ដំណើរការ​រួច​មក​ហើយ។​

រំឭក​ថា​ ​Bitcoin បាន​លេចចេញ​ឡើង​នៅ​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​តែ​សន្ទុះ​នៃ​ការ​ប្រើប្រាស់​បាន​លោត​ខ្ពស់​ ​មិន​ចាញ់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ដទៃ​ៗ​ទៀត។​ សព្វថ្ងៃ​គេ​បែងចែក​ជា​ ​២​ ​មាន​ ​Bitcoin (BTC) និង Bitcoin Cash (BCH)៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ interestingengineering   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី