កុម្ម៉ង់​ទិញ​ ​iPhone X​ ​ពី​ក្រៅ​ស្រុក​ ​មាន​ថែម​ជូន​កាស​ ​AirPods​ ​ឥត​គិត​ថ្លៃ

  • 2017-10-26 02:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Apple​ ​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​បើក​កុម្ម៉ង់​ទិញ​ជា​ផ្លូវការ​នៃ​ស្មាតហ្វូន​ ​iPhone X​ ​នា​ថ្ងៃ​ទី​ ​៣​ ​វិច្ឆិកា​ ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ដោយឡែក​បើ​យើង​ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន​បម្រើ​សេវា​ទូរសព្ទ​មួយ​ចំនួន​ផ្សេង​ទៀត​ ​មាន​ដូច​ជា​ ​Vodafone UK​ ​បាន​បើក​ការ​ ​Promotion​ ​ដ៏​ពិសេស​មិន​គួរ​ឲ្យ​ជឿ។

សម្រាប់​អតិថិជន​ ​១​ ​ពាន់​នាក់​ដំបូង​ដែល​ ​Pre-Order​ ​ទូរសព្ទ​ ​iPhone X​ ​ពី​ក្រុមហ៊ុន​ខ្លួន​ ​ចន្លោះ​ថ្ងៃ​ ​២៧​ ​ដល់​ ​៣០​ ​តុលា​ ​នឹង​មាន​ឱកាស​ទទួល​បាន​កាស​ឥត​ខ្សែ​ ​Apple AirPods​ ​តម្លៃ​ប្រមាណ​ ​១៥៩​ ​ដុល្លារ​ដោយ​ឥត​គិត​ថ្លៃ។ ដើម្បី​ធានា​បាន​នូវ​ការ​ ​Promotion​ ​ឲ្យ​កាន់​តែ​មាន​ភាព​សុក្រឹត​ប្រិយមិត្ត​ ​Apple​ ​នៅ​ក្រៅ​ស្រុក​ ​អាច​ធ្វើ​ការ​ ​ Register​ ​នៅ​លើ​គេហទំព័រ​ ​Vodafone UK​ ​បាន​ហើយ​បើ​កាល​ណា​ទទួល​ ​Email​ ​ផ្ញើ​មក​វិញ​ ​នោះ​មាន​ន័យ​ថា​អ្នក​ជោគជ័យ​ក្នុង​ចំណោម​អតិថិជន​ ​១​ ​ពាន់​នាក់​ហើយ។

បញ្ជាក់​ថា​តម្លៃ​ ​iPhone X​ ​មាន​ចាប់​ពី​ ​៩៩៩​ ​ដុល្លារ​ឡើង​ទៅ​សម្រាប់​ទំហំ​ ​64GB​ ​និង​ ​១,០៩៩ ដុល្លារ​ទំហំ 256GB (ទីផ្សារ​អាមេរិក)៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម