The Weeknd ចង់ធ្វើរឿង១ដាក់អតីតសង្សារ ពេលឃើញ Selena និង Justin និយាយរកគ្នាវិញ
- 2017-10-26 03:59:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
The Weeknd ចង់ធ្វើរឿង១ដាក់អតីតសង្សារ ពេលឃើញ Selena និង Justin និយាយរកគ្នាវិញ
ចន្លោះមិនឃើញ
តារាចម្រៀងវ័យ ២៧ ឆ្នាំ The Weeknd បានសុំទោសចំពោះការបែកបាក់គ្នាជាមួយអតីតមិត្តស្រីរបស់ខ្លួនតារាវ័យ ២១ ឆ្នាំ Bella Hadid បន្ទាប់ពីមិត្តស្រីរបស់លោកបច្ចុប្បន្ន Selena Gomez បានត្រូវរ៉ូវគ្នាវិញជាមួយអតីតមិត្តប្រុសរបស់នាង តារាចម្រៀង Justin Bieber។
បើតាមប្រភពជិតស្និទ្ធមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយម្ចាស់បទ “Can’t Feel My Face” រូបនេះបានប្រាប់វិបសាយ HollywoodLife.com. ថា៖ “លោកមានអារម្មណ៍ថាជំពាក់ពាក្យសុំទោសទៅកាន់ Bella សម្រាប់អ្វីដែលលោកបានធ្វើកន្លងមក។ The Weeknd សង្ឃឹមថាពួកលោក អាចនិយាយរឿងនេះជាមួយគ្នាបាន។ វាពិតជាសំខាន់ណាស់សម្រាប់លោកដែលត្រូវធ្វើអ្វីដែលល្អជាមួយមនុស្សដែលចូលមកក្នុងជីវិតខ្លួន ហើយ Bella នៅតែស្ថិតនៅក្នុងបេះដូងលោកជានិច្ច។ ចង់ធ្វើអ្វីដែលត្រឹមត្រូវជាមួយនាង បែបនេះទើបលោកនិងនាងអាចត្រលប់ទៅជិតស្និទ្ធដូចកាលពីមុនវិញ”។
ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបហើយថា តារាចម្រៀង The Weeknd និងនាងBella មានទំនាក់ទំនងជាមួយគ្នាប្រហែលមួយឆ្នាំមុនពេលពួកគេបានបែកបាក់គ្នានៅខែវិច្ឆិកា ឆ្នាំ ២០១៦៕
ចុចអាន៖
ចប់បាត់! នារីម្នាក់ត្រូវគេចាប់បានក្រោយលួចចូលភូមិគ្រឹះ Justin Beiber
សុខៗ Justin Bieber ស្រាប់តែបង្ហាញមុខនៅផ្ទះ Selena Gomez!