ចប់បាត់! នារីម្នាក់​ត្រូវ​គេ​ចាប់​បាន​ក្រោយ​លួច​ចូល​ភូមិ​គ្រឹះ Justin Beiber

  • 2017-10-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​បាន​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ នៅ​ភូមិ​គ្រឹះ​ដែល Justin Beiber ស្នាក់​នៅ​ តំបន់ Beverly Hills រដ្ឋ​ កាលីហ្វ័រញ៉ា​ បន្ទាប់​ពី​សង្ស័យ​ថា​នាង​បាន​លួច​ចូល​ភូមិ​គ្រឹះ​នោះ​៣​ដង​ឯ​ណោះ​ក្នុង​មួយ​សប្ដាហ៍។

ក្រុម​សន្តិសុខ​របស់​តារា​រូប​នេះ​ បាន​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ​និង​ប្ដឹង​ប៉ូលិស ដើម្បី​ធ្វើ​អន្តរាគមន៍​នៅ​ទី​តាំង​ជាក់​ស្ដែង​។ នេះ​បើ​តាម​ពល​បាល​ត្រី​នៃ​ក្រុម​ប៉ូលិស​នៅ​ទី​ក្រុង​ Los Angeles លោក Chris Coulter ថ្លែង​មក​កាន់​សារព័ត៌មាន LA Times។

សន្តិសុខ​ប្រចាំ​ផ្ទះ​របស់​ Justin បាន​ប្រាប់​ប៉ូលិស​ថា ស្រី្ត​ម្នាក់​នេះ​បាន​ព្យាយាម​ជា​លើក​ទី​៣ ហើយ​ក្នុង​សប្ដាហ៍​នេះ។ ពេល​នេះ​នាង​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទាម​ទារ​ថ្លៃ​សំណង​ ចំពោះ​ទង្វើ​ខុស​ច្បាប់​របស់​នាង​។ នេះ​បើ​តាម ពល​បាល​ត្រី Coulter។

ស្រ្តី​ដដែល​ ដែល​ជា​ជន​សង្ស័យ​នោះ​ គឺ​ត្រូវ​គេ​សង្ស័យ​ថា​មាន​អាយុ​ខ្ទង់ ៤០​ប្លាយ​ទៅ​ហើយ។

ខណៈ​ពេល​នោះ​ដែរ​ តារា​ចម្រៀង Justin Bieber មិន​មាន​វត្តមាន​នៅ​ទី​នោះ​ទេ៕

អាន​អត្ថបទ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ