មាស​ ម៉ើ៖​ «ប៉ះ​ Super Star​ ម៉ាឡេស៊ី​ចាញ់​ឈ្នះ​ពិបាក​ដូច​គ្នា»​

  • 2017-10-27 02:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ៉ៃ​ក្នុង​ទ្រុម​របស់​កម្ពុជា​ មាស​ ម៉ើ​ ថា​ ការ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​ដើម​ខែ​វិច្ឆិកា​នេះ​ប៉ះ​ Super Star​ ម៉ាឡេស៊ី​ អាច​នឹង​ពិបាក​ផ្ដួល​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ខ្លួន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​ដៃ​គូ​ខ្លះៗ​ដែរ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។​

កីឡាករ មាស ម៉ើ

កីឡាករ​ មាស​ ម៉ើ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​មើល​វីដេអូ​ប្រកួត​នា​ពេល​កន្លង​មក​របស់​ដៃ​គូ​ខ្លួន​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នោះ​ គេ​ជា​ជើង​ខ្លាំង​ម្នាក់​របស់​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ធ្លាប់​ផ្ដួល​ដៃ​គូ​តស៊ូ​មិន​តិច​នោះ​ទេ។​ អ្នក​ប្រដាល់​ក្នុង​ទ្រុង​ Allen Solomon Chong ​រូប​នេះ​គេ​ពូកែ​ស្ទើរ​គ្រប់​ស្នៀត ​មិន​ថា​ចូល​ចាប់​ឃ្លេ​ បោក​ ម៉ាត់​ ឬ​ការ​គ្រប់គ្រង​ពេល​វេលា​នៅ​ពេល​ប្រកួត​ទេ​គឺ​ល្អ​ជា​និច្ច។​

កីឡាករ មាស​ ម៉ើ​ កំពុងហាត់

អ្នក​ប្រដាល់​មក​ខេត្ត​កំពង់ធំ​ខាង​លើ​បន្ត​ថា​ ការ​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​ Allen Solomon Chong​ ម្ដង​នេះ​អាច​ថា​ពិបាក​ជាង​ពេល​ប៉ះ​ជា​មួយ​ថៃ​កន្លង​ទៅ​ទៀត​ ព្រោះ​គេ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ ប៉ុន្តែ​ក៏​មិន​ងាយ​ស្រួយ​ឈ្នះ​ខ្លួន​ (មាស​ ម៉ើ)​ វិញ​ដែរ​ ការ​ចាញ់​ឈ្នះ​ពិបាក​ដូច​គ្នា។​ បើ​និយាយ​ពី​ចំណុច​ខ្វះខាត​របស់​អ្នក​ប្រដាល់​ Allen Solomon Chong​ នេះ​ គឺ​គេ​​អន់​​ឈរ​វ៉ៃ​ និង​ទាត់​បន្តិច​ ព្រោះ​ពេល​ការ​ប្រកួត​មុន​ៗ​ឃើញ​ឈរ​វ៉ៃ​ចាញ់​ដៃ​គូ​នោះ​ទេ​ ដូច្នេះ​ មាស​ ម៉ើ​ អាច​នឹង​ព្យាយាម​វ៉ៃ​ក្បាច់​សេរី​ច្រើន​ជាង​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។​

មាស ម៉ើ ពេលប្រកួតនៅថៃ​លើកមុន

អ្នក​ប្រដាល់​របស់​ប្រទេស​កម្ពុជា​៣រូប​ នឹង​ត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី៤ ​វិច្ឆិកា​ ២០១៧​ រួម​មាន​ គុជសារ​ ចាន់រាជ​ សំ​ ថារ័តុ្ន​ និង​ មាស​ ម៉ើ​ ហើយ​ពួកគេ​នឹង​ត្រូវ​ឡើង​សង្វៀន​ Full Medal Dojo៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម