រថយន្ត​អគ្គិសនី​​របស់​ ​Honda​ ​ប្រើ​ ​AI​ ​ឃើញ​ភ្លាម​ ​លង់​ស្នេហ៍​ភ្លែត

  • 2017-10-27 02:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ផលិត​ម៉ាស៊ីន​យានយន្ត​ដ៏​ល្បី​របស់​ជប៉ុន​ ​Honda​ ​បាន​ប្រកាស​ចេញ​នូវ​គម្រោង​ថ្មី​មួយ​របស់​ខ្លួន​ ​ទាក់ទង​នឹង​ប្រភេទ​រថយន្ត​អគ្គិសនី​ ​(EV)​ ​បំពាក់​បច្ចេកវិទ្យា​ ​AI​ ដែល​ខ្លួន​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​អង្គារ​ ​២៤​ ​តុលា​ ​២០១៧​ ​នេះ​ ​ក្នុង​ពិព័រណ៍​ ​Tokyo Motor Show​ ​រថយន្ត​ ​Honda Sports EV Concept​ ​បាន​បង្ហាញ​ទៅ​កាន់​សាធារណៈ​ជន​ឲ្យ​បាន​ឃើញ​ ​ដែល​នេះ​ទាក់ទង​ទៅ​នឹង​គម្រោង​ ​Urban EV Concept​ ​ធ្លាប់​បង្ហាញ​កាល​ពី​ខែ​កញ្ញា​ក្នុង​ពិព័រណ៍​ ​International Motor Show​ ​នៅ​ទីក្រុង​ ​Frankfurt​ ​ប្រទេស​អាល្លឺម៉ង់។ ព្រឹត្តិការណ៍​នោះ​ ​Honda​ ​បាន​ច្របាច់​ត្រលប់​មក​វិញ​នូវ​ពពួក​រថយន្ត​ដំបូង​ស៊េរី​ ​S600​ ​និង​ ​S800​ ​ដែល​បង្ហាញ​នា​ខែ​មិនា​ ​ឆ្នាំ​ ​១៩៦៤។

ស្រដៀង​គ្នា​នេះ​ដែរ​រថយន្ត​ទំនើប​នា​ពេល​អនាគត​ខាង​លើ​ ​នឹង​មាន​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ ​AI​ ​ដែល​អាច​សម្គាល់​ ​និង​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​បើកបរ​តាម​រយៈ​ការ​បញ្ជា​ដោយ​សំឡេង។ ប៉ុន្តែ​ចំពោះ​ការ​ចេញ​លក់​ ​ខ្លួន​មាន​គម្រោង​តែ​នៅ​ទីផ្សារ​អឺរ៉ុប​ ​និង​អាស៊ី​ប៉ុណ្ណោះ​ ​ចំណែក​ឯ​ទីផ្សារ​អាមេរិក​ហាក់​បី​ជា​ត្រូវ​បាន​ដើរ​ចេញ​ហើយ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​ពី​នាយក​ប្រតិបត្តិ​ ​Honda​ ​លោក​ ​Takahiro Hachigo​ ​បាន​ប្រាប់​សារព័ត៌មាន​ ​Automotive News Europe​ ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី