ដឹងទេ តើ​​ភាពយន្ត​​ភាគ​​ថៃ​នីមួយៗ​ ត្រូវ​​ចំណាយ​​ថវិកា​ផលិត​​អស់​​ប៉ុន្មាន​​ទៅ?

  • 2017-10-27 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ភាគ​ច្រើន​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ ភាពយន្ត​ភាគ​ថៃ​ ពិត​ជា​ត្រូវ​បាន​សម្រិតសម្រាំង​ខ្លាំង​ និង​ប្រកប​ដោយ​គុណ​ភាព​ ហេតុ​នេះ​វា​បង្កើត​បាន​ជា​ចម្ងល់​ថា​ តើ​ក្នុង​មួយ​រឿង​ៗ ត្រូវ​ចំណាយ​ថវិកា​ផលិត​អស់​ប៉ុន្មាន​ទៅ?

ជាការពិត​ រឿង​ភាគ​ថៃ​ ចំណាយ​អស់​តិច​ ឫ​ច្រើន​អាស្រ័យ​លើ​ការផលិត​ ប្រភេទ​រឿង​ និង​ចំនួន​ភាគ។ យ៉ាងណា​មិញ​ វា​អាច​ត្រូវ​ចំណាយ​ប្រមាណ​ពី​ ២០​លានបាត (ប្រហែល​ ៦០ម៉ឺន​ដុល្លារ) ទៅ ៦០​លាន​បាត​ (ប្រហែល​ ១,៨លានដុល្លារ)។

ដោយឡែក​ រឿង​ភាគ​ខ្លះ​ អាច​ចំណាយ​រហូត​ទៅ​ដល់​ជាង​ ១០០លានបាត (ប្រហែល ៣លាន​ដុល្លារ) ឫ ២០០លានបាត​ (ប្រហែល​ ៦លាន​ដុល្លារ)។ ដូចនេះ​ សម្រាប់​ចំណាយ​ជា​មធ្យម​ ក្នុង​ ១​ភាគ​ គឺ​ខ្ទង់​ ២លានបាត​ (ប្រហែល​ ៦ម៉ឺនដុល្លារ)៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម