Apple បញ្ឈប់វិស្វករម្នាក់ ក្រោយឲ្យកូនស្រីថតវីដេអូកាន់ iPhone X មុនចេញលក់
- 2017-10-29 06:55:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple បញ្ឈប់វិស្វករម្នាក់ ក្រោយឲ្យកូនស្រីថតវីដេអូកាន់ iPhone X មុនចេញលក់
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុន យុវតីម្នាក់ឈ្មោះ Brooke Amelia Peterson បានធ្វើឲ្យបណ្ដាញសង្គមវីដេអូ YouTube ក៏ដូចជាបណ្ដាសារព័ត៌មានជុំវិញពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងវីដេអូកាន់ប្រើប្រាស់ iPhone X ដែលមិនទាន់មានលក់លើទីផ្សារ។
ប៉ុន្តែវីដេអូនោះ បានធ្វើឲ្យ Apple សម្រេចបញ្ឈប់ការងារឪពុករបស់យុវតីខាងលើ ខណៈគាត់ជាវិស្វករក្នុងសង្វាក់ផលិតកម្មផលិត iPhone X នឹងជាអ្នកដែលអនុញ្ញាតឲ្យ Brooke Amelia Peterson ថតវីដេអូនោះ។
ចំពោះការបញ្ឈប់ពីការងារឪពុករបស់ Brooke Amelia Peterson គឺព្រោះតែទង្វើរបស់វិស្វករនេះបានបំពានច្រើនករណី ដូចជាអនុញ្ញាតឲ្យកូនស្រីថតវីដេអូក្នុងការិយាល័យកណ្ដាលរបស់ Apple ដែលជាតំបន់ហាមឃាត់ និងថតវីដេអូកាន់ប្រើប្រាស់មុខងារសំខាន់ៗមួយចំនួនរបស់ iPhone X។
ទាក់ទងនឹងវីដេអូរបស់យុវតីខាងលើ Apple ក៏បានស្នើសុំឲ្យលុបចោល ខណៈ Brooke Amelia Peterson សម្រេចធ្វើតាម។ ប៉ុន្តែទោះជាយ៉ាងណា វីដេអូនោះត្រូវគេយកទៅបង្ហោះតាមគណនីបណ្ដាញសង្គម YouTube ជាច្រើនបាត់ទៅហើយ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖