សឹងមិនជឿ! ទន្លាប់ ២ផ្លែ លក់បានជិត ៥ពាន់ដុល្លារ ព្រោះមានចំណុចពិសេស
- 2017-10-30 02:43:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងមិនជឿ! ទន្លាប់ ២ផ្លែ លក់បានជិត ៥ពាន់ដុល្លារ ព្រោះមានចំណុចពិសេស
ចន្លោះមិនឃើញ
ផ្លែទន្លាប់ពិសេស ២ផ្លែ ដែលប្រមូលផលពីភាគកណ្ដាលនៃប្រទេសជប៉ុន ត្រូវបានគេលក់ដេញថ្លៃ រហូតដល់ទៅ ៥៤០ ០០០ យ៉េន ឬស្មើនឹង ៤ ៧០០ដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន Japan Times បានឲ្យដឹងថា ទន្លាប់ ២ផ្លែ ដែលបានលក់កាលពីថ្ងៃទី២៦ ខែតុលា នោះ ត្រូវបានដាំដុះដោយរដ្ឋាភិបាល ក្នុងខេត្ត Gifu អស់រយៈពេលជាង១០ឆ្នាំមកហើយ តាមរយៈការជ្រើសរើសពូជយ៉ាងពិសេស។
មូលហេតុអ្វីទើបធ្វើឲ្យវាមានតម្លៃថ្លៃបែបនេះ? ជាការពិតណាស់ គឺដោយសារតែ បរិមាណជាតិផ្អែមរបស់វា។ កសិករក្នុងស្រុក បានពន្យល់ថា ផ្លែទន្លាប់ទាំងនេះមានបរិមាណជាតិផ្អែម យ៉ាងហោចណាស់ ១៨ភាគរយ មិនដូចផ្លែទន្លាប់ដទៃផ្សេងទៀត ដែលមានបរិមាណជាតិផ្អែម ត្រឹមតែ ១៦ភាគរយនោះទេ។
យ៉ាងណាមិញ មន្ត្រីម្នាក់បាននិយាយថា «អាកាសធាតុមិនសូវល្អទេនៅឆ្នាំនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់កសិករ បានធ្វើឲ្យផ្លែទន្លាប់ទាំងនេះ មានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់»៕
ចុចអាន៖