BMW Z8 របស់​សហ​ស្ថាបនិក Apple ដាក់​ដេញ​ថ្លៃ​ខែ​​ក្រោយ​ រំពឹង​បាន​លុយ​កប់​ពពក!

  • 2017-10-30 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រណិត​មួយ​គ្រឿង​ម៉ូឌែល BMW Z8 ដែល​ជា​កម្មសិទ្ធិ​របស់​លោក Steve Jobs សហ​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក នា​ខែ​ធ្នូ​ខាង​មុខ​នេះ។

BMW Z8

រថយន្ត​ប្រណិត​កម្លាំង​ម៉ាស៊ីន ៤០០ សេះ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា អាច​នឹង​ដាក់​ដេញ​ថ្លៃ​​តម្លៃ​ចន្លោះ​ពី **៣០០ ០០០ ទៅ ៤០០ ០០០ ដុល្លារ។**

BMW Z8 ត្រូវ​បាន​គេ​ដឹង​ថា ចេញ​លក់​នៅ​អំឡុង​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០០០។ វា​ក៏​បាន​ក្លាយ​ជា​កម្មសិទ្ធិ​លោក Jobs នៅ​ខែ​តុលា​ចុង​ឆ្នាំ។ យោង​តាម​ប្រភព​ពី Sotheby's ឲ្យ​ដឹង​ថា Jobs បាន​ទិញ​រថយន្ត​ប្រណិត​នេះ​ពី​លោក Larry Ellison នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Oracle។

លោក Steve Jobs

អំឡុង ១៧ ឆ្នាំ​ចុង​ក្រោយ រថយន្ត​នោះ​ត្រូវ​បាន​គេ​បើកបរ​ត្រឹម​តែ ២៤ ៤៦២ គីឡូម៉ែត្រ(ប្រមាណ ១៥ ២០០ ម៉ាយ) គិត​តាំង​ពី​ថ្ងៃ​ប្រកាស​លក់(ថ្មី)។ បើ​គិត​ជា​មធ្យម​ជិះ​បាន​តែ ១ ៦០៩ គីឡូម៉ែត្រ(១ ០០០ ម៉ាយ​)ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

​រថយន្ត​ប្រណិត​ម៉ូឌែល Z8 ត្រូវ​បាន BMW ផលិត​ឡើង​​ជាង ៥ ៧០០ គ្រឿង​ ចន្លោះ​ពី​ឆ្នាំ ១៩៩៣ ដល់ ២០០៣ ដោយ​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ១២ ៨០០ ដុល្លារ មុន​ពេល​ដែល​សហរដ្ឋ​អាមេរិក បាន​ដាក់​លក់ Z8 ​នេះ​ប្រភេទ​ធម្មតា​មាន​តម្លៃ​ប្រមាណ​ជា ១៦ ៥០០ ទៅ ២០០ ០០០ ដុល្លារ។

ការ​ដេញ​ថ្លៃនេះ​ នឹង​ធ្វើ​នៅ​ក្រុមហ៊ុន Sotheby's ជា​ក្រុមហ៊ុន​ដេញ​ថ្លៃ​​សាជីវកម្ម​​ពហុជាតិ​​សាសន៍​​របស់​ចក្រភព​អង់គ្លេស​​ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ញូវយ៉ក​ គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ ក្នុង​ព្រឹត្តិការណ៍ Icon Event ដែល​មាន​ការ​ដេញ​ថ្លៃ​រថយន្ត​ប្រណិត​ដទៃ​ទៀត​ដូចជា Lamborghini, Ferrari, Jaguar និង​ម៉ូឌែល​ផ្សេង​ទៀត​ដែល​អ្នក​ទាំង​អស់​គ្នា អាច​ចូល​ទៅ​មើល​បាន​នៅ​នៅ​ក្នុង​ប្លុក​វិបសាយ​របស់ Sotheby.com៕

BMW Z8

ចុច​អាន​បន្ត​៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី