មិន​ដល់ ៤ ឆ្នាំ​ទៀត​ទេ រថយន្ត​បើក​ស្វ័យប្រវត្តិ​នឹង​មាន​រត់​លើ​ដង​​ផ្លូវ

  • 2017-10-31 01:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nvidia លោក Jensen Huang បាន​ប្រកាស​ជា​សាធារណៈ រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នឹង​ចាប់​មាន​លើ​ដង​ផ្លូវ ក្នុង​រយៈ​ពេល​មិន​ដល់ ៤ ឆ្នាំ​ទៀត ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​កំពុង​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់។ ដំណឹង​នេះ​អាច​យក​ជា​ការ​បាន ព្រោះ​ក្រុមហ៊ុន Nvidia ក៏​ជា​ដៃ​គូ​សហការ​ផលិត​បន្ទះ​ឈីប AI សម្រាប់​បំពាក់​លើ​រថយន្ត​​ដោយ​ស្វ័យប្រវត្តិ។

យោង​តាម​ក្រុម​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​ Morningstar បាន​ប៉ាន់ស្មាន​ថា​ ក្រុមហ៊ុន​កំពូល​ខាង​ផលិត​បន្ទះ​ឈីប​ក្រាហ្វិក Nvidia នឹង​ក្ដោបក្ដាប់​ទីផ្សារ​ AI សកល​ចំនួន ៦៦ ភាគរយ​នា​ឆ្នាំ ២០២១។ នេះ​មាន​ន័យ​ថា បើ​រថយន្ត​បើក​ស្វ័យប្រវត្តិ​ដាក់​ឲ្យ​ប្រើប្រាស់​ពេញលេញ ៤ ភាគ ៥ ក្នុង​តួ​រថយន្ត​ទាំង​នោះ​នឹង​មាន​បង្កប់​នូវ​បន្ទះ​ឈីប AI របស់ Nvidia។

ចំពោះ​ក្រុមហ៊ុន​ដែល​គេ​រំពឹង​ទុក​ខ្ពស់​នឹង​ជោគជ័យ​លើ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​នា​ពេល​ឆាប់ៗ​រួម​មាន ​ក្រុមហ៊ុន Tesla, Ford, Audi, GM និង Nissan។​

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា