មុន​នឹង​ក្រោយ​ថ្ងៃ​បុណ្យអុំទូក​មួយ​ថ្ងៃ មិន​អនុញ្ញាត​ឲ្យ​យានយន្ត​ទាំងនេះ​ចូល​ក្នុង​ក្រុង​ដាច់ខាត​

  • 2017-10-31 03:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​កាត់បន្ថយ​ការកក​ស្ទះចរាចរ​នៅរាជធានី​ភ្នំពេញ​ក្នុងថ្ងៃ​ព្រះរាជពិធី​បុណ្យ​អុំទូក​ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃ​ទី០២ ដល់ ​០៤ ​​វិច្ឆិកា ​នាំ ២០១៧ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​ដល់ម្ចាស់​រថយន្ត​ ដឹក​ទំនិញ​និងអ្នក​ដំណើរ​ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ ម្ចាស់ការ​ដ្ឋាន​សំណង់ និង​ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់​ ​ត្រូវផ្អាក​អាជីវកម្ម​ និង​ហាម​មិន​ឲ្យធ្វើ​ចរាចរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃទី​០១ ដល់ ០៥ វិច្ឆិកា​ ឆ្នាំ​២០១៧​។

តាម​សេចក្ដី​ប្រកាសព័ត៌​មាន​ដដែល​បានគូស​បញ្ជាក់ថា​ រថយន្តដឹក​អ្នកដំណើរ​ និងម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ មិន​អនុញ្ញាត​ឲ្យចូលក្នុង​រាជធានី​ភ្នំពេញ​ ​ចាប់ពីម៉ោង​ ១០ព្រឹក ​ដល់ ​១០យប់ នៅចន្លោះ​ថ្ងៃដូច​​បានរៀបរាប់​ខាងលើ​ឡើយ​ ប៉ុន្តែ​ប្រភេទយានយន្ត​ទាំងអស់នេះ ​អាចចរាចរ​បានចាប់​ពីម៉ោង​ ១០ យប់ ​រហូតដល់​ ១០ព្រឹក​បាន​។

ដោយឡែកចំពោះផ្លូវជាតិសំខាន់ៗពីបណ្ដាខេត្ត ក៏ត្រូវបង្វែរទិសដៅចរាចរផងដែរ តួយ៉ាង ផ្លូវជាតិលេខ១ រថយន្តដឹកទំនិញ ត្រូវចតនៅបរិវេណវត្តនិរោធរង្សី និងចំណតច្បារអំពៅ ខណៈរថយន្តដឹកអ្នកដំណើរ និងម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ ត្រូវចតវត្តនិរោធរង្សី និងខាងត្បូងវត្តព្រែកប្រា។ ផ្លូវជាតិលេខ២ គ្រប់ប្រភេទយានយន្តខាងលើ ត្រូវចតនៅវីទ្យាល័យចាក់អង្រែ។ ផ្លូវជាតិលេខ ៣ និង៤ គ្រប់ប្រភេទយានយន្តខាងលើ ត្រូវឆ្លងមកភ្នំពេញតាមប៉ែកពាយព្យនិងឥសាន្ត តាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ។ ផ្លូវជាតិលេខ៥ គ្រប់ប្រភេទយានយន្តខាងលើ ត្រូវចតនៅទំនប់កប់ស្រូវ ឬចំណតគីឡូលេខ៩ នៅសាលាដែក ដោយមិនឲ្យចូលហួសផ្លូវ ៦៨។ ផ្លូវជាតិលេខ៦ គ្រប់ប្រភេទយានយន្តខាងលើ ត្រូវចតនៅចំណតព្រែកលៀប និងតំបន់អភិវឌ្ឍន៍ OCIC ។

សេចក្ដីប្រកាសបញ្ចៀសចរាចរក្នុងថ្ងៃ​ព្រះរាជពិធី​បុណ្យ​អុំទូក៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី