ថត Macro បានកាន់តែឡូយ បើចេះគន្លឹះទាំងនេះ
- 2017-10-31 02:57:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថត Macro បានកាន់តែឡូយ បើចេះគន្លឹះទាំងនេះ
ចន្លោះមិនឃើញ
ការថតរួបបែប Macro ឬគេច្រើនស្គាល់ថា ការថតយកភាគល្អិតនៃវត្ថុអ្វីមួយ គឺជាបែបបទដែលអ្នកថតរូបជុំវិញពិភពលោក កំពុងឈ្លក់វង្វេង។ ការថតរូបប្រភេទនេះ ត្រូវការចាំបាច់នូវបច្ចេកទេស និងឧបករណ៍មួយចំនួនដូចជា៖
១. Lens
ការថតរូបភាពប្រភេទ Macro អ្នកអាចប្រើ Extension tube (ឧបករណ៍ភ្ជាប់នឹង Lens) ជាមួយនឹង Lens ធម្មតា ឬអាចភ្ជាប់គុល Lens បញ្ច្រាសទៅនឹងតួកាមេរ៉ា ដែលអាចប្រើជាមួយ Extension tube ដើម្បីទទួលបានការពង្រីកបន្ថែម។ យ៉ាងណាមិញ សម្រាប់អ្នកថតរូបប្រភេទ Macro ដំបូង គួរប្រើ Dedicated macro lens។ សម្រាប់ម៉ូដែលពេញនិយមបំផុតមាន Focal length ចន្លោះពី 90-105mm និងមានការពង្រីក 1:1 ហើយក៏មាន Focal length ខ្លីដែរ ដូចជា 50mm ឬ 60mm ដែលអាចតម្រូវឲ្យអ្នកទៅជិតនឹង Subject។ ការពង្រីក 1:1 មានន័យថា ពេលអ្នក Focus កាន់តែជិត Subject វានឹងបង្ហាញធំលើ Sensor។ ដូច្នេះប្រសិនបើអ្នកមានកាមេរ៉ា Full frame មាន Sensor 36x24mm នោះមានន័យថា សត្វល្អិតណាមួយដែលអ្នកចង់ថតចម្ងាយ 36mm នឹងបង្ហាញក្នុងរូបភាពបានល្អ។
ប្រសិនបើអ្នកប្រើកាមេរ៉ា APS-C ឬ Micro Four Thirds អ្នកនឹងទទួលបានការពង្រីកតិចតួច ដោយសារ Sensor មានទំហំតូច។ Macro lens 1:1 ត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនរួមមាន Sigma, Canon, Nikon, Sony និងមួយចំនួនទៀត។ ម្យ៉ាងទៀត Lens ភាគច្រើនក៏មាននូវមុខងារទប់លំនឹងពេលថតផងដែរ។
២. ទីតាំង និងអាកាសធាតុ
Subject ដូចជា សត្វល្អិតតូចៗ ផ្កា និងរុក្ខជាតិ មានការចាប់អារម្មណ៍ច្រើនពេលថតជាមួយនឹង Macro lens ហើយទីតាំងល្អបំផុតគឺនៅសួនផ្កា ដែលអាចទាក់ទាញសត្វល្អិតបានច្រើន។ អាកាសធាតុក៏សំខាន់ដែរ នៅកម្រិត ១៧ អង្សារសេ ឬក្ដៅល្មម សត្វល្អិតមានសកម្មភាពច្រើន ហើយពេលត្រជាក់ភាគច្រើននៅស្ងៀម ដែលល្អប្រសិនបើអ្នកអាចរកសម្បុកឃើញក្នុងការថត។ អ្នកថតរូបប្រភេទ Macro មួយចំនួនចេញក្រៅពេលព្រលឹម នៅរដូវក្ដៅ ក្នុងការចាប់យករូបភាពសត្វល្អិតដេក។ ម្យ៉ាងវិញទៀត ពេលអាកាសធាតុអាប់អួល្អជាងអាកាសធាតុមានពន្លឺថ្ងៃ ដោយមានពន្លឺស្រទន់ល្អ។
៣. Flash
ប្រសិនបើអ្នកថតរូប Subject តូចខ្លាំងដូចជាសត្វល្អិតនោះ Focal plane នឹងមានលក្ខណៈតូចចង្អៀត ដូច្នេះអ្នកត្រូវកំណត់ Aperture យ៉ាងហោចណាស់ F16 ក្នុងការចាប់ Focus លើសត្វល្អិត។ ដោយសារ Aperture តូចបែបនេះ និងត្រូវការប្រើ Shutter speed ខ្ពស់ ដូច្នេះអ្នកត្រូវតែប្រើ Flash។ អ្នកអាចប្រើ Flash ណាមួយក៏បានសម្រាប់រូបភាពលក្ខណៈ Macro សូម្បីតែ Flash មានលើកាមេរ៉ា DSLRs ក៏មានដំណើរការល្អដែរ។ យ៉ាងណាមិញ មានស្ថានភាពមួយចំនួនសម្រាប់ថតរូបប្រភេទ Macro ដោយមិនប្រើ Flash។ ក្នុងករណីអ្នកថតនៅកម្រិត Aperture F2.8 ឬ F4 និងមានពន្លឺថ្ងៃច្រើន។ មួយវិញទៀត ពេលរូបភាពមានពន្លឺធម្មជាតិ ល្អ ប៉ុន្តែប្រសិនបើអ្នកចង់ថតសត្វល្អិតនៅជិត និងចង់ចាប់ Focus ច្រើនផ្នែក អ្នកត្រូវតែប្រើ Flash។
៤. Diffuser
ប្រសិនបើអ្នកប្រើ Flash សម្រាប់ការថតរូបលក្ខណៈ Macro អ្នកគួរប្រើ Diffuser ផងដែរ។ Diffuser សំដៅលើផ្ទាំងពណ៌សទំហំសមល្មមដាក់នូវចន្លោះពី Flash និង Subject។ ជាធម្មតា ប្រភពពន្លឺកាន់តែធំ ស្រមោលកាន់តែល្អប្រសើរ។ Diffuser ធ្វើឲ្យទំហំពន្លឺពី Flash រីកធំ និងធ្វើឲ្យពន្លឺក្នុងរូបភាពមានពណ៌ល្អ។ អ្នកអាចបង្កើត Diffuser ដោយខ្លួនឯង ដូចជា ក្រដាសពណ៌ស ជារួមផ្ទាំងពណ៌ស។
៥. Shutter speed
ការរង្គើតែបន្តិចពេលអ្នកចាប់កាន់កាមេរ៉ាថតនឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពរូបភាព ផ្សារភ្ជាប់នឹងរូបភាពសត្វល្អិតទុំលើរុក្ខជាតិ ឬស្លឹក ដែលរេតាមខ្យល់ទៀត អាចមានការពិបាកបន្តិច។ ដូច្នេះអ្នកគួរប្រើ Shutter speed ខ្ពស់នៅកម្រិត 1/250 ឬលឿនជាងនេះ។
រយៈពេលរបស់ពន្លឺពី Speedlight មានរយៈពេលខ្លី និងអាចបង្កកបានតែ Subject សូម្បីតែប្រើ Shutter speed យឺតដូចជា 1/100s។ Macro lens មាន Focal length ខ្លីអាចឲ្យអ្នកថតរូបបានល្អនៅកម្រិត Shutter speed 1/40។ ការប្រើ Shutter speed យឺតអាចជៀសវាងនូវផ្ទៃខាងក្រោយពណ៌ខ្មៅបាន ដោយមានពណ៌ខ្លះ ពេលប្រើ Flash។
៦. ការ Focus
ការប្រើប្រាស់ Autofocus និង Tripods មិនមានផលល្អដល់ ការថតរូបភាពលក្ខណៈ Macro នោះទេ ដោយសារផ្កា ឬសត្វល្អិត មានសកម្មភាពមិនឋិតថេរ។ ដូច្នេះអ្នកគួរកាន់កាមេរ៉ានឹងដៃទាំងពីរ ដោយកែងដៃទុលនឹងជង្គង់ ឬខ្លួនដើម្បីទប់លំនឹង ហើយប្ដូរនូវតម្លៃពង្រីកលើ Subject រួចធ្វើការ Focus ដោយរំកិលជិតឆ្ងាយនឹង Subject ហើយថត។
៧. Focal plane
ចម្ងាយនៃការ Focus ជិត មានន័យថា Focal plane (កម្រិត Focus លើ Subject ទាក់ទងនឹងចម្ងាយ) តូចចង្អៀត។ ដូច្នេះអ្នកអាចស្វែងរកនូវ Subject ដែលមានលក្ខណៈ Flat (សំប៉ែត) ហើយដាក់វានៅក្នុង Focal plane។ ឧទាហរណ៍ ផ្ការៀងសំប៉ែត ដែលថតពីចំហៀង ឬធ្វើឲ្យសត្វល្អិតលេចចេញបន្តិច ដោយមានភាពច្បាស់តែក្បាល និងផ្កានៅខាងមុខ។
៨. មុំ
ជាធម្មតា ការថតរូបភាពពីកន្លែងដែលអ្នកឈរ នៅកម្រិតមុំ ៤៥ ដឺក្រេ ឆ្ពោះទៅសត្វល្អិត ឬផ្កា នឹងធ្វើឲ្យរូបភាពមើលទៅមិនសូវល្អ។ អ្នកអាចសាកល្បងថតរូបសត្វល្អិតពីចំហៀង ពីមុខ ឬពីក្រោយ ហើយប្រសិនបើអ្នកមិនចង់អោនលើដីទេ អ្នកអាចបត់អេក្រង់មើល។ ប្រសិនបើសត្វល្អិតទុំលើរុក្ខជាតិ ឬស្លឹក អ្នកអាចសាកល្បងទាញរុក្ខជាតិប្រឈមនឹងមេឃ ដែលអាចធ្វើឲ្យរូបភាពកាន់តែទាក់ទាញ។
៩. Magnification
ការថតរូបប្រភេទ Macro អាចប្រើការពង្រីកធំបំផុតរបស់ Macro lens ដើម្បីឲ្យសត្វល្អិតមើលទៅធំក្នុង Frame ដែលធ្វើឲ្យរូបភាពល្អប្លែក។ ប៉ុន្តែការរក្សានូវទំហំសត្វល្អិតតាមលក្ខណៈធម្មជាតិ ជាមួយបរិស្ថានជុំវិញ អាចធ្វើឲ្យរូបភាពកាន់តែចាប់អារម្មណ៍។
១០. វត្ថុមុត
កុំយកវត្ថុមួយចំនួន ដូចជាកាំបិត ទៅកូតMacro lens ឬ រោលភ្លើង ឬប្រើថ្នាំដុសធ្មេញ ដូចការបង្ហាញជារូបភាពលើ Youtube ដើម្បីឲ្យរូបភាពមើលទៅដូចលក្ខណៈអាជីព។ វាមិនបានជួយអ្វីឡើយ ក្រៅពីការទាក់ទាញចំនួនចុចលើវីដេអូ មានរូបភាពបែបនោះ លើ Youtube៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖