កូន​ខ្មែរ​ទូទាំង​ប្រទេស​ត្រូវ​ដឹង ថ្ងៃ​នេះ​ឆ្នាំ​១៩២២ គឺ​ជា​ឆ្នាំ​ប្រសូត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ

  • 2017-10-31 03:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំព័រ​ហ្វេស​ប៊ុក Royal du Cambodge ឱ្យ​ដឹង​ថា ថ្ងៃ​នេះ គឺ​ជា​ទី ៩៥ ឆ្នាំ​ប្រសូត្រ​នៃ «ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតនកោដ្ឋ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ» ជា​ទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត។

​​​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ ប្រសូត​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​ ព្រះ​រាជាណាចក្រ​កម្ពុជា។ ​​ព្រះ​បាទ​សម្ដេច​ ព្រះ​នរោត្ដម សីហនុ​ ​បាន​យាង​ចូល​ទិវង្គត​ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង​ ០១៖២០នាទី​យប់​ នៅ​ទីក្រុង​ ប៉េកាំង​ ប្រទេស​ចិន​។

ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ ជា​ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ទ្រង់​បាន​លះបង់​ព្រះ​កាយ​ពល​ ធ្វើ​បូជនីយកិច្ច​ ទាមទារ​ឯករាជ្យពី​អាណា​ព្យាបាល​បារាំង​ បាន​ដោយ​ពេញ​លេញ​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។ ព្រះ​អង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​យ៉ាង​រីក​ចម្រើន​បំផុត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​បន្សល់​ទុក​នូវ​ស្នាម​ព្រះហស្ត​ជា​ច្រើន​រាប់​មិន​អស់​រហូត​មក​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី