ទិដ្ឋភាពមិននឹកស្មានដល់ ក្នុងរណ្ដៅខៀវដ៏អាថ៌កំបាំង

  • 2017-10-31 08:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ បាន​​ស្រាវ​ជ្រាវ​រក​ឃើញ​អាថ៌កំបាំង​ក្នុង​​រណ្ដៅ​បុរាណ​​ដ៏​ធំ​សម្បើម​មួយ​​នៅ​វាល​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ​របស់​ប្រទេស​អូស្ត្រាលី ដែល​គ្រប់​គ្នា​មិន​ហ៊ាន​ចុះ​ទៅ​មើល​។

​ដោយ​មាន​ការ​ងឿង​ឆ្ងល់ និង​ចង់​ដឹង​ថា មាន​អ្វី​នៅ​ក្នុង​រណ្ដៅ​យក្ស​ដ៏​ជ្រៅ​​គួរ​សម​នេះ អ្នក​ជំនាញ​​មួយ​ក្រុម​សម្រេច​ប្រថុយ​ចុះ​ទៅ​មើល​ដល់​​ជម្រៅ​ប្រមាណ ២០​ម៉ែត្រ ​ទើប​ប្រទះ​ឃើញ​​​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ។

គេ​រក​ឃើញ ​ផ្កា​ថ្ម​ដ៏​ស្រស់​បំព្រង និង​កម្រ​បាន​ជួប​​ជា​ច្រើន ប៉ុន្តែ​ពួក​វា​កំពុង​រង​ការ​គំរាម​កំហែង​ពី​ការ​ឡើង​កម្ដៅ​ទឹក​សមុទ្រ និង​ការ​​បំផ្លាស់​ទី​របស់​ពពួក​សារាយ​ម្យ៉ាង។ អ្នក​ជំនាញ​ផ្នែក​ជីវ​វិទូ​​សត្វ​សមុទ្រ​លោក Johnny Gaskell បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ការ​រក​ឃើញ​របស់​ពួក​គាត់ គឺ​ជា​រឿង​អស្ចារ្យ​មិន​នឹក​ស្មាន។

រណ្ដៅ​នេះ​ស្ថិត​នៅ​ក្នុង​សមុទ្រ Coral Sea ​ជា​ឆ្នេរ​​របស់​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី និង​ជា​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ធំ​ជាង​​គេ​លើ​លោក ប្រវែង ២ ៦០០​គីឡូម៉ែត្រ ឬ​ស្មើ​នឹង​ទីលាន​បាល់​ទាត់ ៧០​លាន​ដង។ ​វាល​នេះ​មាន​កន្ធាយ ៦​ប្រភេទ បក្សី ២១៥​ប្រភេទ ​ត្រី​ជាង ១ ៥០០​ប្រភេទ និង​ពស់​សមុទ្រ ១៧​ប្រភេទ។ ទស្សនា​រូបភាព​ដ៏​ស្រស់​ស្អាត​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ