​​អាថ៌កំបាំង​​ទឹក​​ទន្លេ​​នៅ​​អូស្ត្រាលី ​មាន​​ភ្លើង​​ឆេះ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

  • 2016-04-23 17:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​វីដេអូ​​​​មួយ​​​ត្រូវ​​បាន​គេ​​បង្ហោះ​ថ្ងៃ​​សុក្រ​ម្សិលមិញ និង​ចែក​ចាយ​​​​រាប់​ម៉ឺន​ដង​​លើ​​​បណ្ដាញ​សង្គម​ Facebook ​​​​​ដែល​រៀបរាប់​​ពី​​​​អណ្ដាត​​ភ្លើង​​​ដ៏​ធំ​​​ឆេះ​​ក្នុង​​​​​​ទឹក​​ទន្លេ​​មួយ​យ៉ាង​យូរ​ ​​នៅ​ប្រទេស​​​អូស្ត្រាលី​ ​បាន​​ធ្វើ​​ឲ្យ​គ្រប់​​គ្នា​​មាន​ការ​ងឿង​ឆ្ងល់​​​​​​​​ និង​ចង់​ដឹង​​មូល​ហេតុ​ពិត​ប្រាកដ។

 

 

​​​​​​ទន្លេ​​នេះ​​​​​​​​​​ឈ្មោះ Condamine River ស្ថិត​​នៅ​រដ្ឋ​​ Queensland  ប្រទេស​អូស្ត្រាលី ​​​​​ត្រូវ​​គេ​​​ឃើញ​​​​មាន​​ទឹក​​​​​​ពុះ​​​ចេញ​​​ពី​បាតក្រោម​​​ ​​ដែល​ធ្វើ​​ឲ្យ​​​​​បុរស​​ពីរ​នាក់​​​ហ៊ាន​​​ចុះ​ពិសោធន៍ ​​ទើប​​រក​​ឃើញ​​ថា ​​ពពុះ​​ទឹក​ចេញ​​​មក​​មាន​ផ្ទុក ​ឧស្ម័ន​​មេតាន​។

បើ​តាម​​រយៈ​វីដេអូ​ខាង​លើ​ ​គេ​ឃើញ​​អ្នក​ទាំង​ពីរ​​ជិះ​​ទូក​តូច​មួយ​​​​​​​​ទៅ​កណ្ដាល​ទឹក​ពុះ រួច​ក៏​​​យក​ដែក​​កេះ​​អុជ​​បញ្ឆេះ​ ​ស្រាប់​​តែ​​អណ្ដាត​​ភ្លើង​​​ឆេះ​​សន្ធោ​ឡើង​​ភ្លាម​ៗ។ ​​​​​​ដោយ​​ភ័យ​​​ខ្លាច​​នឹង​​អណ្ដាត​​ភ្លើង​​​ឆេះ​​ផ្ទុះ​​ទន្លេ​ ​លោក​ Buckingham ​បាន​​​​ប្រញាប់​​ទៅ​ជ្រុង​​ម្ខាង​​ទៀត​​នៃ​​ទូក​​របស់​ខ្លួន​។ ​អណ្ដាត​ភ្លើង​​បន្ត​​ឆេះ​​រយៈ​ពេល​​​​​ជាង​ ១ម៉ោង រួច​​ក៏​​រលត់​​ទៅ​វិញ​ ​ដោយ​មិន​រាល​ដាល​​ដូច​​គាត់​គិត​​នោះ​ទេ។

 

ឧស្ម័ន​មេតាន​​​នៅ​​បាត​​ទន្លេ​​​​ ជិត​​ទីក្រុង​ Chinchilla នៅ​ភាគ​​និរតី​រដ្ឋ​ Queensland​​ នេះ​ ​ត្រូវ​​បាន​​គេ​រាយ​ការណ៍​​ដំបូង​​​​ក្នុង​ឆ្នាំ ២០១២​​ ​និង​បង្ក​ឲ្យ​មាន​​ការ​ស៊ើប​អង្កេត​​​​ជា​​បន្ត​បន្ទាប់​មក។​ ​​ចំណែក​​​​ទឹក​ពុះ​បែប​​នេះ​​ មាន​ប្រវែង​​ជា​ច្រើន​​​​គីឡូម៉ែត្រ​​ទៀត​តាម​ដង​ទន្លេ​​​ ដែល​មាន​ឧស្ម័ន​មេតាន​​អាច​​ឆេះ​​​​បាន​​ដូច​គ្នា​៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

 

 

ចុចអាន៖ Play Boy ​អូស្ត្រាលី​រង​ការ​រិះគន់​ព្រោះ​ដឹក​ប្រពន្ធ​ខ្លួន​ឯង​ដូច​សត្វ

ចុចអាន៖ ជនជាតិ​អូស្ត្រាលី​ជួល​កោះ​សង្សារ ១៥០០០​ដុល្លារ​ប្រែ​ក្លាយ​ជា​រមណីយដ្ឋាន​ប្រណីត

ចុចអាន៖ ដី​ទំហំ​ជាង​​​ពាក់​កណ្ដាល​​ប្រទេស​កម្ពុជា ​ដាក់​លក់​នៅ​អូស្ត្រាលី​ក្នុង​តម្លៃ…

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ ABC 

អត្ថបទពេញនិយម