Nikon​ ​ប្រកាស​បិទ​រោងចក្រ​មួយ​កន្លែង​ ​ក្រោយ​លក់​មិន​ឈ្នះ​ស្មាតហ្វូន

  • 2017-11-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Nikon​ ​បាន​ប្រកាស​ជា​ផ្លូវការ​ ​ថា​ខ្លួន​នឹង​បិទ​ដំណើរការ​រោងចក្រ​ផលិត​កាមេរ៉ា​ប្រភេទ​ ​Compact​ ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​ជាំងស៊ូ​ ​ប្រទេស​ចិន។

មូលហេតុ​បណ្ដាល​ឲ្យ​ឈាន​ដល់​ការ​បិទ​រោងចក្រ​ដែល​មាន​បុគ្គលិក​ប្រមាណ​ ​២ ២៨៥​ ​នាក់​នេះ​ ​គឺ​មក​ពី​ចំនួន​នៃ​ការ​លក់​កាមេរ៉ា​ប្រភេទ​ ​Compact​ ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ខណៈ​ទីផ្សារ​ស្មាតហ្វូន​បាន​ហក់​ឡើង​ជា​គំហុក។

រោងចក្រ​មួយ​កន្លែង​នោះ​ ​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​ ​២០០២​ ​ដើម្បី​ផលិត​កាមេរ៉ា​ខ្នាត​តូច​ប្រភេទ​ ​ឌីជីថល​ ​Compact​ ​និង​ ​Lens​ ​សម្រាប់​កាមេរ៉ា​ ​DSLR​ ​របស់​ ​Nikon។

ការ​បិទ​ទ្វា​នេះ​ ​តម្រូវ​ឲ្យ​ ​Nikon​ ​ចាយ​ទុន​សម្រាប់​ទូទាត់​ដល់​សំណង​បុគ្គលិក​ ​និង​ចំណាយ​នានា​អស់​ប្រមាណ​ជាង​ ​៦២​ ​លាន​ដុល្លារ​ ​ហើយ​ចំពោះ​គ្រឿង​ម៉ាស៊ីន​មួយ​ចំនួន​ ​គឺ​នឹង​ត្រូវ​យក​មក​បញ្ចូល​ជា​មួយ​រោងចក្រ​ក្នុង​ប្រទេស​ជប៉ុន​ ​និង​ថៃ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Global Times   ប្រែ​សម្រួល៖ រដ្ឋ