Nokia ទើប​ចេញ​អម្បាញ់មិញ! ប្រើ​​ Android Oreo 8.0 ថ្ម​កាន់​បាន​ ២ ថ្ងៃ

  • 2017-10-31 08:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 2 ទើប​ប្រកាស​ចេញ​មុន​នេះ​បន្តិច​ក្នុង​កម្មវិធី​​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន HMD Global។

ចំណុច​​​គួរ​ចាប់​អារម្មណ៍​របស់​ Nokia 2 នេះ​រួម​មាន​ថាមពល​ថ្ម​ទំហំ​ ៤១០០ mAh ដែល​ប្រើ​ប្រាស់​បាន​យូរ​រហូត​ដល់​ពីរ​ថ្ងៃ និង​ មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​ Oreo 8.0។ នៅ​​ខាង​ក្នុង​ Nokia 2 ក៏​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ Snapdragon 212 មាន​​ CPU ៤ គ្រាប់​ដែល​មាន​ល្បឿន​ ១,២ GHz និង​មាន​ RAM ទំហំ​ ១ GB។

នៅ​ខាង​មុខ​ទូរសព្ទ​មាន​បំពាក់​អេក្រង់​ HD ទំហំ​ ៥,០ អ៊ីញ និង​មាន​កាមេរ៉ា​ទំហំ​ ៥ MP នៅ​ផ្នែក​ខាង​លើ។ កាមេរ៉ា​មេ​ខាង​ក្រោយ​មាន​ទំហំ​ ៨ MP។ Nokia ក៏​បាន​បង្អួត​ដែរ​ថា​ Nokia 2 ជា​ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ​ដំបូង​គេ​ដែល​អាច​ប្រើ​ជំនួយ​ការ​សិប្បនិម្មិត​ Google Assistant បាន។

Nokia 2 នឹង​មាន​ចេញ​លក់​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​​ នៅ​ទីផ្សារ​ក្នុង​ប្រទេស​មួយ​ចំនួន​ដោយ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ ១១៥ ដុល្លារ ៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង