បុគ្គលិកសុខាភិបាលរាប់រយនាក់ ត្រូវដាក់ត្រៀមសម្រាប់ពិីធីបុណ្យអុំទូក
- 2017-10-31 09:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកសុខាភិបាលរាប់រយនាក់ ត្រូវដាក់ត្រៀមសម្រាប់ពិីធីបុណ្យអុំទូក
ចន្លោះមិនឃើញ
ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពបានទាន់ពេលវេលានៅថ្ងៃបុណ្យអុំទូកខាងមុខនេះ ក្រសួងសុខាភិបាលបានរៀបចំក្រុមគ្រូពេទ្យចល័តជាច្រើនក្រុម តង់ណិនិត្យសុខភាព និងរយយន្តសង្គ្រោះជាច្រើនទៀត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងនេះ ឲ្យដឹងថារថយន្តសង្គ្រោះបន្ទាប់សរុប៥៨គ្រឿង និងមន្ត្រីសុខាភិបាលចំនួន៨២០នាក់នឹងត្រូវដាក់ពង្រាយសម្រាប់ជួយពិនិត្យសុខភាព និងសង្គ្រោះអ្នកដើរកម្សាន្តថ្ងៃបុណ្យអុំទូកក្នុងករណីពួកគាត់មិនស្រួលខ្លួន។
ក្រៅពីក្រុមមន្ត្រីសុខាៅិបាលចល័តក៏មានដែរកន្លែអពិនិត្យសុខភាពដែលមាននៅតំបន់សំខាន់់ៗក្បែរទីតាំងប្រណាំងទូក រាប់ចាប់តាំងពីតំបន់កោះពេជ្រ រហូតដល់ទីតាំងសណ្ឋាគារសុខា ត្រើយម្ខាង។
តង់ពិនិត្យសុខភាពនេះ នឹងបម្រើសេវាជូនពលរដ្ឋ ២៤ម៉ោង នៅប្រចាំការចំនួន ១២កន្លែងផ្សេងៗគ្នា និងអាចទំនាក់ទំនងលេខទូរស័ព្ទ១១៩ ហើយរាល់ការពិនិត្យសុខភាព ព្យាបាល និងសង្រ្គោះបន្ទាប់នៅកន្លែងតង់សុខភាពនោះ គឺឥតគិតថ្លៃ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួង។
សូមមើលទីតាំងតង់ពិនិត្យសុខភាពខាងក្រោម៖