អ្នក​គាំទ្រ​ត្រូវ​ហាម​មិន​ឲ្យ​ពាក់​ខ្សែ​ក្រវាត់​ក្នុង​ប្រកួត​រវាង Man City និង​ Napoli

  • 2017-11-01 02:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Manchester City ក៏​ដូចជា​អ្នក​គាំទ្រ​ Napoli ត្រូវ​ហាម​មិន​ឲ្យ​ពាក់​ខ្សែ​ក្រវាត់​ចូល​កីឡដ្ឋាន Stadio San Paolo នោះ​ទេ​ក្នុង​ការ​ប្រកួត​ Champions League រវាង​ក្រុម​ទាំង​ពីរ។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​បម្រាម​ដូច្នេះ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​រវាង​អ្នក​គាំទ្រ​ City និង​ Napoli កាល​ពី​ជើង​មុន​។ អ្នក​គាំទ្រ​ Napoli ម្នាក់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​៥​ខ្សែ​ដោយ​សារ​យក​ខ្សែ​ក្រវាត់​ប្រើ​ជា​អាវុធ​វាយ​គ្នា​ជាមួយ​អ្នកគាំទ្រ​ City នៅ​កន្លែង​ផឹក​ស៊ី​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កីឡដ្ឋាន​ Eithad។

ក្រោយ​កើត​មាន​ហេតុ​ការណ៍​ដូច្នេះ​ក្លឹប​ទាំង​សងខាង​បាន​ឯកភាព​គ្នា​ដាក់​បម្រាម​មិន​ឲ្យ​អ្នកគាំទ្រ​ពាក់​ខ្សែ​ក្រវាត់​ចូល​ទស្សនា​ការ​ប្រកួត​ឡើយ។ Manchester City បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​ពូល​ F លេង​៣​ប្រកួត​ឈ្នះ​ទាំង​អស់​មាន​៣​ពិន្ទុ​ ខណៈ Napoli លេង​៣​ ឈ្នះ​១​ចាញ់​២​ មាន​៣​ពិន្ទុ៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត