មក​ដឹង​មុខងារ​ពិសេស​ ​៦​ ​យ៉ាង​ដែល​ប៊ូតុង​ ​Home​ ​លើ​ ​iPhone​ ​អាច​ធ្វើ​បាន

  • 2017-11-01 02:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​គិត​ថា​ ​ប៊ូតុង​ ​Home​ ​របស់​ ​iPhone​ ​គឺ​គ្រាន់​តែ​ប្រើ​សម្រាប់​មុខងារ​ធម្មតា​ដូចជា​ចេញ​ពី​កម្មវិធី​មក​ផ្ទាំង​ដើម​ ​ឬ​បើក​ ​Siri​ ​ប៉ុណ្ណោះ។ ដូច្នេះ​ ​Sabay​ ​សូម​បង្ហាញ​នូវ​មុខងារ​ពិសេស​ ​៦​ ​យ៉ាង​ដែល​ប៊ូតុង​ ​Home​ ​របស់​ ​iPhone​ ​អាច​ធ្វើ​បាន។

១. បិទ​នូវ​ ​Reachability​ ​ក្នុង​ការពារ​ការ​បើក​ដោយ​ចៃដន្យ

Reachability​ ​ត្រូវ​បាន​ណែនាំ​លើ​ ​iPhone 6​ ​ក្នុង​ការ​ធ្វើ​ឲ្យ​អេក្រង់​ធំ​ងាយស្រួល​ប្រើ​នឹង​ដៃ​ម្ខាង​។ ពេល​អ្នក​ចុច​ពីរ​ដង​ស្រាល​ៗ​លើ​ប៊ូតុង​ ​Home​ ​វា​នឹង​ដំណើរការ​ ​ដោយ​ផ្ទាំង​ប្រើប្រាស់​រុញ​ចុះ​ក្រោម​ពាក់កណ្ដាល​។ ប្រសិនបើ​អ្នក​ចង់​បិទ​នូវ​មុខងារ​នេះ​ អ្នក​អាច​បើក​កម្មវិធី​ ​Settings > General >​ ​ចុច​លើ​ ​Accessibility​ ​ហើយ​អូស​ចុះ​ក្រោម​បន្តិច​ ​ចុច​លើ​ប៊ូតុង​ ​Toggle​ ​ក្បែរ​នឹង​ Reachability។

២. បន្ថយ​ល្បឿន​ក្នុង​ការ​ចុច​

សម្រាប់​មុខងារ​ដំណើរការ​ពេល​ចុច​ពីរ​ដង​ ​ឬ​បី​ដង​ ​មាន​ល្បឿន​កំណត់​ជាក់លាក់​ ​ដែល​ល្បឿន​ជា​ ​Default​ ​ចន្លោះ​ពី​ការ​ចុច​ប្រហែល​ជា​លឿន​ពេក​សម្រាប់​មនុស្ស​មួយ​ចំនួន​។ ប្រសិនបើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ អាច​ចូល​ទៅ​កាន់​ Accessibility ដដែល​ រួច​អូស​ចុះ​ក្រោម​ជ្រើសរើស​ជម្រើស​ Home Button រួច​កំណត់​ល្បឿន​ យឺត​ ឬ​យឺត​ខ្លាំង​ នៅ​ត្រង់​ CLICK SPEED។ ដូច្នេះ​អ្នក​អាច​ចំណាយ​ពេល​បន្តិច​នៅ​ចន្លោះ​ប៊ូតុង​ចុច​ និង​ដំណើរការ​មុខងារ​។

៣. បិទ​នូវ​ Siri ក្នុង​ការ​ដំណើរការ​ដោយ​ចៃដន្យ​

ពេល​ខ្លះ​អ្នក​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ​ដែល​អាច​សង្កត់​នូវ​ប៊ូតុង​ ​Home​ ​ដោយ​ចៃដន្យ​ ​ក្នុង​រយៈពេល​មួយ​ ​នឹង​ដំណើរការ​ Siri។ ដូច្នេះ​បើ​អ្នក​ចង់​បិទ​ការ​ដំណើរការ​នេះ​ អ្នក​មាន​ពីរ​ជម្រើស​៖

  • បិទ​ ​Siri​ ​តែ​ពេល​អេក្រង់​ ​Lock

អ្នក​អាច​ចូល​ទៅ​កាន់​ Siri & Search ក្នុង​កម្មវិធី​ Settings រួច​ចុច​បិទ​ប៊ូតុង​ Toggle Siri នៅ​ក្បែរ​នឹង​ Allow Access When Locked។

  • បិទ​ដំណើរការ​ Siri តែ​ម្តង​

ប្រសិនបើ​អ្នក​មិន​ចាប់​អារម្មណ៍​នឹង​ Siri ទេ​អ្នក​អាច​បិទ​បាន​ ប៉ុន្តែ​ការ​បិទ​ Siri មិន​អាច​ជួយ​ដល់​ការ​សង្កត់​ប៊ូតុង​ Home ក្នុង​ហោប៉ៅ​នោះ​ទេ​ ព្រោះ​បើ​បិទ​ Siri នោះ​ Voice control នឹង​ដំណើរការ​វិញ​ ហើយ​គ្មាន​វិធី​បិទ​នូវ​ Voice control នោះ​ទេ​។ បើ​អ្នក​ចង់​បិទ​ អ្នក​អាច​ចូល​ទៅ​កាន់​ Siri & Search ក្នុង​កម្មវិធី​ Settings រួច​ចុច​ប៊ូតុង​ Toggle នៅ​ក្បែរ​នឹង​ Press Home for Siri ដើម្បី​បិទ បន្ទាប់​មក​ចុច Turn off Siri​។

៤. កំណត់​សកម្មភាព​ ពេល​ចុច​បី​ដង​

លើ​ប៊ូតុង​ Home អ្នក​ក៏​អាច​កំណត់​នូវ​សកម្មភាព​អ្វី​មួយ​ ពេល​ចុច​បី​ដង​លើ​ប៊ូតុង​ Home បាន​។

  • របៀប​បន្ថែម​នូវ​ Accessibility Shortcuts

អ្នក​អាច​ចូល​ទៅ​កាន់​ General ក្នុង​កម្មវិធី​ Settings > ចុច​លើ​ Accessibility > ចុច​លើ​ Accessibility Shortcut វា​នឹង​បង្ហាញ​នូវ​ជម្រើស​មួយ​ចំនួន​ ដែល​អាច​ដំណើរការ​បាន​ពេល​ចុច​ប៊ូតុង​បី​ដង​។

  • របៀប​បើក​ដំណើរការ​នូវ​ Guided Access Shortcut

Guided Access អាច​ឲ្យ​អ្នក​កំណត់​នូវ​ការ​ប្រើប្រាស់​លើ​កម្មវិធី​ណា​មួយ​ ដោយ​អាច​កំណត់​នូវ​តំបន់​ផ្សេងៗ​ការពារ​មិន​ឲ្យ​ចុច​ ឬ​ប្ដូរ​ទៅ​ប្រើ​កម្មវិធី​ផ្សេង​ក្រៅ​ពី​កម្មវិធី​ដែល​បាន​បង្ហាញ​ ដែល​វា​នឹង​ដំណើរការ​ពេល​ចុច​បី​ដង​លើ​ប៊ូតុង​ Home។ អ្នក​អាច​ចូល​ទៅ​កាន់​ General ក្នុង​កម្មវិធី​ Settings > ចុច​លើ​ Accessibility > រួច​អូស​ចុះ​ក្រោម​ អ្នក​នឹង​ឃើញ​ Guided Access ចុច​លើ​វា​ ហើយ​ចុច​ប៊ូតុង​ Toggle ក្នុង​ការ​បើក​។ ចំពោះ​ការ​ប្រើប្រាស់​វិញ​ អ្នក​អាច​បើក​កម្មវិធី​ណា​មួយ​ រួច​ចុច​ប៊ូតុង​ Home បី​ដង​ Guided Access នឹង​ដំណើរការ​ រួច​អ្នក​អាច​គូស​រង្វង់​លើ​ចំណុច​ណា​មួយ​ដែល​អ្នក​មិន​ចង់​ឲ្យ​ចុច​ រួច​ចុច​លើ​ Start។ ក្រោយ​មក​ទៀត​ អ្នក​ត្រូវ​បញ្ចូល​ Passcode ថ្មី​ដើម្បី​ការពារ​ ពេល​នរណា​ម្នាក់​ចង់​បិទ​ដំណើរការ​ Guide Access ដោយ​ចុច​បី​ដង​។ បើ​អ្នក​ចង់​បិទ​ដំណើរការ​ Guide Access ចុច​បី​ដង​លើ​ប៊ូតុង​ Home រួច​បញ្ចូល​ Passcode។

៥. ប្រើ​ Controls លើ​អេក្រង់​តែ​ម្ដង​ ជាមួយ​នឹង​ AssistiveTouch

ប្រសិនបើ​អ្នក​មិន​ចង់​ចុច​ច្រើន​ពេក​លើ​ប៊ូតុង​ Home ឬ​ប៊ូតុង​ Home ខូច​ អ្នក​អាច​ប្រើ​ AssistiveTouch បាន​ជំនួស​ការ​ប្រើ​ប៊ូតុង​ Home ពេល​ដំណើរការ​ប្រព័ន្ធ​។ អ្នក​អាច​បើក​ដំណើរការ​ដោយ​ចូល​ទៅ​កាន់​ General ក្នុង​កម្មវិធី​ Settings > ចុច​លើ​ Accessibility > ចុច​លើ​ AssistiveTouch រួច​ចុច​ប៊ូតុង​ Toggle ដើម្បី​បើក​នៅ​ក្បែរ​នឹង​ AssistiveTouch។

៦. ប្រើ​ប៊ូតុង​ Home ដើម្បី​បង្កើន​ល្បឿន​ ឬ​ Restart

អ្នក​អាច​សម្អាត​ RAM លើ​ iPhone ដោយ​ចុច​លើ​ប៊ូតុង Sleep/wake នៅ​គែម​ រហូត​ដល់​ឃើញ​មាន​ Slide to power off បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Home ឲ្យ​ជាប់​។ មួយ​វិញ​ទៀត​ ប្រសិនបើ​ iPhone អ្នក​គាំង​មិន​ដំណើរការ​ អ្នក​អាច​ចុច​លើ​ប៊ូតុង​ Sleep/wake ជាមួយ​នឹង​ ប៊ូតុង​ Home ឲ្យ​ជាប់​រហូត​ដល់​ឃើញ​សញ្ញា​ផ្លែ​ប៉ោម​ ដើម្បី​បង្ខំ​ឲ្យ​បិទ​បើក​ម៉ាស៊ីន​ឡើង​វិញ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ ios.gadgethacks   ប្រែសម្រួល៖ ប៊ុន ធឿន