ផ្លូវការ ភ្នំពេញ​ក្រោន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ អតីត​គ្រូ​បង្វឹក U21 ​ថៃ

  • 2017-11-01 04:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​ប្រកាស​តែងតាំង​លោក Sean Sainsbury ដែល​ជា​ប្រធាន​ផ្នែក​បច្ចេកទេស នឹង​ត្រូវ​បាន​តែងតាំងជាគ្រូបង្គោលក្លឹប ជំនួស​លោក Oleg Starynskyi ជា​ផ្លូវការ​នា​ថ្ងៃនេះ។

លោក Sean ជាជនជាតិអង់គ្លេស និងជា​គ្រូបង្វឹក​កីឡាបាល់ទាត់​ដែល​មានបទពិសោធ​ប្រមាណជា ១៨​ឆ្នាំមក​ហើយ។ លោក​ ថែមទាំងធ្លាប់បាន​ដឹកនាំក្រុមយុវជនជម្រើសជាតិ​ថៃអាយុ​ក្រោម ២១ឆ្នាំ ក្រុម​ថ្នាលយុវជន​នៅក្លឹប Muangthong United FC ​ព្រមទាំង​ជា​គ្រូបង្គោល​នៅ​ក្លឹប Nakhon Nayok FC ក្លឹប Pattaya United ​នៅ​ក្នុង​ប្រទេសថៃ ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម