ទៅមួយ​ទៀត​ហើយ Apple រាប់​បញ្ចូល iPad 3 ចូល​ក្នុង​បញ្ជី​វត្ថុ​បុរាណ​

  • 2017-11-01 05:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPad 3rd (ជំនាន់​ទី ៣) ឬ​ត្រូវ​បាន​គេ​ស្គាល់​ជា iPad ដំបូង​មាន​បំពាក់​អេក្រង់ Retina Display គិត​ចាប់​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​នា​ខែ​មិនា ឆ្នាំ ២០១២ ដែល​មក​ទល់​ពេល​នេះ​រយៈ​កាល​ជាង ៥ ឆ្នាំ​កន្លះ។ ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ​ជា​សាធារណៈ iPad ម៉ូដែល​នោះ ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​វត្ថុ​បុរាណ (Classified Obsolete)។

ជា​ទូទៅ​ពាក្យ Vintage ឬ Obsolete សម្រាប់​ Apple គឺ​សំដៅ​ទៅ​រាល់​ផលិតផល​ណា​មួយ ដែល​គិត​ចាប់​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​យ៉ាង​តិច ៥ ឆ្នាំ ខណៈ​រាល់​បណ្ដា​ហាង​ចែកចាយ​និង​ហាង​បម្រើ​សេវាកម្ម Apple គ្រប់​ប្រទេស​ទាំង​អស់ នឹង​លែង​ទទួល​យក​ទៅ​ជួសជុល​បន្ត​ទៀត។

​គេហទំព័រ MacRumors ក៏​ធ្លាប់​បាន​បញ្ជាក់​ដូច​គ្នា​កាល​ពី​ពេល​កន្លង​ទៅ ទាំង​ម៉ូដែល​ប្រើ​ Wi-Fi សុទ្ធ ឬ Wi-Fi/3G Cellular នៃ iPad 3 ត្រូវ​បញ្ចប់​ជីវិត​ចោល​ទាំង​ស្រុង លើក​លែង​តែ Store ក្នុង​រដ្ឋ California និង​ប្រទេស​តួកគី មាន​លក្ខខណ្ឌ​ពិសេស​ត្រូវ​បើក​ទទួល​ដល់​ឆ្នាំ ២០១៩។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី