អស់​ស្ទះ​! ​ការ​ចំណាយ​ទាំង​អស់ក្នុង​មង្គល​ការ​ប្ដី​ប្រពន្ធ Song-Song ច្រើន​ដល់​ម្ល៉ឹង

  • 2017-11-02 04:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ គូស្វាមី​ភរិយា​ថ្មីថ្មោង​តារា​សម្ដែង​ Song Joong Ki និង​ Song Hye Kyo បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​ ក៏​ដូចជា​អង្រួន​បេះដូង​អ្នក​គាំទ្រ​ជុំ​វិញ​ពិភពលោក។

កម្មវិធី​អស្ចារ្យ​ដែល​រៀប​ចំ​ យ៉ាង​ល្អ​ឥត​ខ្ចោះ​បែប​នេះ​ ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​សណ្ឋាគារ​ល្បី​ Shilla Hotel ដោយ​ជ្រើស​យក​ផ្ទះ​ប្រពៃណី​បុរាណ​នៅ​ទី​នោះ​មាន​ឈ្មោះ​ថា​ Yeong Bin Gwan។ ទី​កន្លែង​នេះ​ ជា​ធម្មតា​ ត្រូវ​រៀប​ចំ​សម្រាប់​អាពាហ៍ពិពាហ៍​ខ្នាត​តូច​ ហើយ​ចំពោះ​ចំណាយ​វិញ​ យ៉ាង​ហោច​ណាស់​ក៏​ខ្ទង់​ ៧០លានវ៉ុន (ប្រហែល ៦៣ ០០ដុល្លារ)ដែរ។

ដោយឡែក​ ចំពោះ​ពិធី​មង្គល​របស់​គូស្នេហ៍ Song-Song វិញ​ មាន​សេចក្ដី​រាយការណ៍​មក​ថា បាន​រៀប​ចំ​កន្លែង​អង្គុយ​ ១៥០​កន្លែង។ សម្រាប់​ម្ហូប​វិញ​ អ្នក​ទាំង​ ២​ក៏​បាន​រៀប​ចំ​យ៉ាង​ពិសេស​ដល់​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ដែរ​ ហើយ​ខ្ទង់​ចំណាយ​វិញ​ គឺ​ចន្លោះ​ពី​ ២០០ ០០០វ៉ុន ទៅ​ ៣០០ ០០០ វ៉ុន (ប្រហែល​ពី​ ១៨០ ដុល្លារ ទៅ​ ២៧០​ដុល្លារ)។

ចំណែក​ឯ បាច់​ផ្កា​ដែល​កូន​ក្រមុំ Song Hye Kyo កាន់​វិញ​ គឺ​ជា​ផ្កា​ម្យ៉ាង​ឈ្មោះ​ Lily បេះ​ពី​ជ្រលង​ភ្នំ ហើយ​វា​ក៏​ជា​ផ្កា​ដែល​ពិបាក​រក​ក្នុង​ប្រទេស​កូរ៉េ​បំផុត ព្រោះ​ផ្កា​នេះ​មាន​អាយុ​ខ្លី​ណាស់​ និង​រីក​តែ​ក្នុង​ខែ​ ឧសភា​ប៉ុណ្ណោះ។ តម្លៃ​បាច់​ផ្កា​ Lily នេះ​ គឺ​យ៉ាង​ហោច​ណាស់ ១លាន​វ៉ុន (ប្រហែល ៩០០ដុល្លារ) ហើយ​បើ​សម្រាប់​មង្គល​ការ​ក្នុង​សណ្ឋាគារ​បែប​នេះ​ទៀត វា​អាច​នឹង​មាន​តម្លៃ​រហូត​ទៅ​ដល់​ ១០លានវ៉ុន (ប្រហែល​ ៩០០០ដុល្លារ) ឯណោះ។

ចុងក្រោយ​គេ​ គឺ​រ៉ូប​កូន​ក្រមុំ និង​ឯក​សណ្ឋាន​កូន​កំលោះ​ សុទ្ធ​តែ​ជា​ម៉ាក​ល្បី​ (Christian Dior)។ ចំណុច​១ទៀត​ ផ្កា​ដែល​រៀប​ចំ​តុបតែង​ក្នុង​កន្លែង​ប្រារព្ធ​ពិធី​ តាម​ការ​ប៉ាន់​ស្មាន​គឺ​ចំណាយខ្ទង់ ៥០លាន​វ៉ុន ទៅ​ ៨០​លាន​វ៉ុន (ប្រហែល ៤៥ ០០០ ទៅ​ ៧២ ០០០ដុល្លារ)៕

ចុចអាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី