​iOS 11.1 របស់ Apple ត្រូវ​​ជើង​ខ្លាំង Hack បាន​សម្រេច​ហើយ

  • 2017-11-05 01:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ដើម​សប្ដាហ៍​នេះ​ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 11.1 មាន​បន្ថែម Emoji ចំនួន ៧០ និង​មុខងារ​ពិសេស​មួយ​ចំនួន ក៏​ដូច​ជា​ការ​ជួសជុល​ចន្លោះ​ប្រហោង​នៃ​កម្មវិធី។​

ចៃដន្យ​ក្រោយ​ការ​បើក​ឲ្យ​ប្រើ​មួយ​ថ្ងៃ នា​ព្រឹត្តិការណ៍ Pwn2Own ​ក្នុង​ការ​ប្រកួត​នូវ​ទីក្រុង តូក្យូ ប្រទេស​ជប៉ុន ក្រុម​អ្នក​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព Tencent Keen Security Lab បាន​ធ្វើ​ការ​បំបែក​កូដ​ iOS 11.1 លើ​ទូរសព្ទ iPhone ដោយ​ជោគជ័យ។​

ប្រាក់​រង្វាន់​សម្រាប់​ការ​បំបែក​នៃ​ប្រព័ន្ធ Wi-Fi លើ iOS នោះ ពួក​គេ​ទទួល​បាន ៦ មុឺន​ដុល្លារ និង​ប្រា់​បន្ថែម​លើក​ទឹក​ចិត្ត ៥ មុឺន​ដុល្លារ​ផ្សេង​ទៀត ម្ល៉ោះ​សរុប​ស្មើ​នឹង ១១ មុឺន​ដុល្លារ​និង ១១ ពិន្ទុ​នៃ Master Pwn។ យ៉ាងណាមិញ​កំហុស​ឆ្គង​ដែល Apple ភ្លាត់​ស្នៀត​លើក​នេះ ពុំ​មែន​តែ​ក្រុម​ខាង​លើ​មួយ​នោះ​ទេ ទៀត​សោត​អ្នក​ស្រាវជ្រាវ​ដទៃ​មាន​ដូច​ជា​លោក Richard Zhu ក៏​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ចន្លោះ​ប្រហោង​នៃ​កម្មវិធី Safari ក្នុង iOS 11.1 ផង​ដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ចុច​អាន​បន្ត​៖

ប្រភព៖ Bgr   ប្រែសម្រួល៖ កៅ រក្សា