iPhone X ជិត​​ចេញ iPhone 8និង8Plus បន្ត​ធ្លាក់​ថ្លៃ

  • 2017-11-01 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ដែលនឹង​​ចេញ​​លក់​នៅ​ថ្ងៃ​ទី ៤ ខែ វិច្ឆិកា ខាង​មុខ​នេះ ការ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​គឺ​មាន​តម្លៃ​ប្រមាណ ១៥០០ ដុល្លារ​​ សម្រាប់​ម៉ូដែល​ ​64GB​ ​និង ១ ៨០០ ដុល្លារ ​សម្រាប់​ម៉ូដែល​ ​128GB។ នេះ​បើ​យោង​តាម​បណ្ដា​ហាង​មួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​ប្រកាស​ទទួល​កក់​ ​iPhone X។

iPhone X ដែល​​ជា​កំពូល​ស្មាតហ្វូន​ដំបូង​គេ​របស់​ក្រុម​ហ៊ុន​ Apple ដែល​បាន​ផលិត​ឡើង​មាន​លក្ខណះ​ពិសេស​គឺ វា​ស្រោប​ទៅ​ដោយ​ផ្ទៃ​អេក្រង់​ពេញ Edge-to-edge ប្រព័ន្ធ​ដោះ​សោរ​ប្រើ​ផ្ទៃមុខ FaceID និង​មុខ​ងារ​សាក​ថ្ម​ឥត​ខ្សែ Wireless charge។

ដោយ​ឡែក​ចំពោះ iPhone 8 និង 8Plus ដែល​បាន​ប្រកាស​ចេញ​កាល់​ពី​ដើម​ខែ កញ្ញា រហូត​មក​ដល់​ពេល​នេះ​មាន​រយះ​ពេល​ជិត​ពីរ​ខែ​ ចំពោះ​តម្លៃ​វិញ​ក៏​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ដែរ​រហូត​មក​ដល់​ពេល​នេះ។

ខាង​ក្រោម​នេះ​ជា​តម្លៃ​ iPhone 8 និង 8Plus ពេល​ចេញ​ដំបូង​ និង​ ពេល​បច្ចុប្បន្ន៖

តម្លៃ​ពេល​ចេញ​ថ្ងៃ​ទី១២ ខែ កញ្ញា

  • iPhone 8 64GB =949$ ,256GB =1099$
  • iPhone 8 Plus 64GB =1099$ , 256GB =1249$

តម្លៃ​កាល់​ពី​ដើម​ខែ​តុលា

  • iPhone 8 64GB =839$ ,256GB =999$
  • iPhone 8 Plus 64GB =929$ , 256GB =1099$

តម្លៃ​ពេល​បច្ចុប្បន្ន

  • iPhone 8 64GB =770$ ,256GB =930$
  • iPhone 8 Plus 64GB =880$ , 256GB =1030$

បញ្ជាក់៖ តម្លៃ​បច្ចុប្បន្ន​នេះ​ជា​តម្លៃ​ដែល​យក​មក​ពី​តាម​បណ្ដា​ហាង​ធំៗ​នៅ​ក្នុង​​ទីក្រុង​ភ្នំពេញ​ និង​អាច​ប្រែប្រួល​ខ្លះ​ៗ​​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​រួច​៕

ចុចអាន​បន្ត៖

អត្ថបទ៖ ម៉េងងី