Ozil ​ជា​គ្រាប់​សំខាន់ សម្រាប់​កាំភ្លើង​ធំ Arsenal ​ត​ទល់​ Man City

  • 2017-11-05 03:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil ​ជា​កីឡាករ​សំខាន់​ណាស់​សម្រាប់​ក្រុម Arsenal ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Manchester City ​នៅ​វេលា​ម៉ោង​៩:១៥​នាទី​យប់​នេះ។ បើ​តាម​សម្ដី​របស់​លោក Arsene Wenger ។

Arsenal ​ជា​ក្រុម​ចុង​ក្រោយ​យក​ឈ្នះ​ Man City ​កាល​ពី​ខែ​មេសា​កន្លង​ទៅ ​ក្នុង​ពាន​រង្វាន់ FA Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ដោយ​តាំង​ពី​ពេល​នោះ​មក Man City ​ធ្វើ​បាន​ល្អ​រហូត តួយ៉ាង​ដូច​បច្ចុប្បន្ន​កំពុង​ឈរ​លេខ​១​ក្នុង​តារាង​លីគ ​មាន​២៨​ពិន្ទុ ​ក្នុង​១០​ប្រកួត​កន្លង​មក​នេះ។

ចំពោះ​កំណត់ត្រា​ធ្លាប់​យក​ឈ្នះ Man City ​នេះ​ដែរ លោក Wenger ​បាន​និយាយ​ថា​៖ “ខ្ញុំ​អាច​និយាយ​ថា​ Ozil ​កំពុង​តែ​ល្អ​ខ្លាំង ទាំង​ស្មារតី​និង​កាយ​សម្បទា។ អ្នក​ទាំង​អស់​គ្នា​និយាយ​តែ​ពី Sanchez ​ប៉ុន្តែ​សម្រាប់ Arsenal ​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​សំខាន់​និង​រក​គ្រាប់​បាល់​បាន។ ខ្ញុំ​គិត​ថា Ozil ​នឹង​ជួយ​យើង​បាន​ច្រើន​ក្នុង​ការ​ប្រកួត​សំខាន់​នេះ ព្រោះ​រូបគេ​ជា​កីឡាករ​សំខាន់ ត្រូវ​នឹង​ការ​ប្រកួត​សំខាន់”។

កាល​ពី​ម្សិលមិញ​នេះ​ដែរ លោក​Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​អះអាង​ថា​កូន​ក្រុម​របស់​លោក​មិនមែន​ជា​ម៉ាស៊ីន​ដែល​មិន​ចេះ​ហត់ ​មិន​ចេះ​ចាញ់​នោះ​ទេ គង់​មាន​ថ្ងៃ​មួយ​ពួកគេ​នឹង​ជួប​បរាជ័យ​ខ្លះ​មិន​ខាន។ ដោយ​នេះ​ជា​សម្ដី​និយាយ​មុន​ប៉ះ Arsenal ​យប់​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម