YouTube លើ​ស្មាតហ្វូន អាច​មើល​វីដេអូ 1080p HDR បាន​ហើយ​តិច​អត់​ដឹង!

  • 2017-11-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ Google បាន​បញ្ចេញ​កំណែប្រែ(Update) ឲ្យ​អ្នក​មើល​វីដេអូ​បាន​កម្រិត HDR លើ YouTube សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android ប៉ុន្តែ​វា​បាន​សម្រាប់​តែ​ស្មាតហ្វូន​មួយ​ចំនួន​ប៉ុណ្ណោះ ប្រសិន​បើ​ស្មាតហ្វូន​អ្នក​ធម្មតា អាច​មើល​បាន​ត្រឹម​តែ 1440p ចង់​យ៉ាប់​ម្ដង​ៗដែរ។

កម្រិត resolution 1080p HDR ថត​ចេញ​ពី Note 8

ចំពោះ​កម្រិត resolution នេះ​ផង​ដែរ​ប្រសិន​បើ​អ្នក​បាន​ប្រើ​ស្មាតហ្វូន​ជប៉ុន Sony Xperia XZ Premium ដែល​ចេញ​កាល​ពី​ប៉ុន្មាន​ខែ​មុន វា​អាច​មើល​យូធូប​ឡើង​ដល់​កម្រិត 4K ឯណោះ ខណៈ​ដែល​ស្មាតហ្វូន Android ដទៃ​អាច​មើល​បាន​ត្រឹម​តែ 1440p។

មក​ដល់​ថ្ងៃ​នេះ អ្នក​មិន​ចាំបាច់​បារម្ភ​រឿង​កម្រិត resolution នេះ​ទៀត​ឡើយ​ ដោយ​YouTube បាន​បញ្ចេញ​កំណែប្រែ(Update) ថ្មី​ផ្ដល់​ជម្រើស​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android គ្រប់​ស៊េរី​អាច​មើល​វីដេអូ​ឡើង​ដល់​កម្រិត 1080p HDR។

មិន​ត្រឹម​តែ YouTube ទេ​ដែល​បាន​ឡើង​ទៅ​កម្រិត HDR នោះ ឯ​វីដេអូ​អនឡាញ​ដទៃ​ទៀត​ដូចជា Netflex និង Amazon Prime Video ក៏​អ្នក​អាច​មើល​វីដេអូ​បាន​ដល់​កម្រិត 4K តាម​រយៈ​ស្មាតហ្វូន​ដែរ​៕

ចុច​ដោនឡូត YouTube នៅ​ទីនេះ

ចុច​អាន​បន្ត៖

ប្រភព៖ flashtechblog   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី