iPhone X ទម្លាក់​ពី​លើ​ដំបូល​ផ្ទះ​បែក​ខ្ទេច​ហើយ តែ​នៅ​ប្រើ​បាន​ទៀត!

  • 2017-11-05 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone X ដែល​កំពុង​អង្រួន​ចិត្ត​អ្នក​ប្រើ​ស្មាតហ្វូន​ទូទាំង​ពិភពលោក ដោយ​សារ​រូបរាង​ដ៏​ទាក់​ទាញ និង​បច្ចេកវិទ្យា​ថ្មីៗ​ដែល Apple បាន​បំពាក់​មក ឥឡូវ​នេះ​ងាក​មក​មើល​ការ​សាកល្បង(តេស្ត) ដោយ​ធ្វើ​ការ​ទម្លាក់​មួយ​ជំហរ​ខ្លួន និង​ទម្លាក់​ពី​ដំបូល​ផ្ទះ​ម្ដង​មើល តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា?

យោង​តាម​ឆាណែល​យូធូប​ដ៏​ល្បី​មួយ gizmoslip បាន​យក iPhone X បី​គ្រឿង​មក​ធ្វើ​វីដេអូ​ទម្លាក់​សាកល្បង​កាល​ពី​ថ្ងៃ​ទី៣ កន្លង​ទៅដោយ​មាន​ការ​ប្រៀបធៀបជាមួយ​កំពូល​ស្មាតហ្វូន​ពីរគ្រឿង​ទៀត​គឺ LG V30 និង Note 8។ ការ​សាកល្បង​ទម្លាក់​នេះ​មាន ៣ ជំហាន​ ដំបូង​ទម្លាក់​មួយ​ជំហរ​ខ្លួន​ដោយ​ដាក់​ផ្នែក​ខាង​មុខ ជំហាន​បន្ទាប់​ផ្នែក​ខាង​ខ្នង និង​ជំហាន​ចុង​ក្រោយ ទម្លាក់​ពី​លើ​ដំបូល​ផ្ទះ​មក​តែ​ម្ដង។

ជា​លទ្ធផលឃើញ​ថា ខ្នង​ខាងក្រោយ iPhone X បាន​បែក​ខ្ទេច​គ្មាន​សល់​ដោយ​សារ​វា​បំពាក់​មក​ជាមួយ​កញ្ចក់​ដែល Apple បង្កប់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ(Wireless Charging ) តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ ផ្នែក​ខាង​មុខ​នៅ​ល្អ ហើយ​អាច​ប្រើ​បាន អាច​ថត​រូប និង​ចុច​ចូល​មុខងារ​មួយ​ចំនួន​​ទៀត​ផង៕

ចង់​ដឹង​ច្បាស់ ទស្សនា​វីដេអូ​ខាងក្រោម៖

ចុច​អាន​បន្ត​៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី