សុខ​ ទូ​ ឈ្នះ​ថៃ​ទាំង​វេទនា​ ខណៈ​ អ៊ឹង​ បូរ៉ា​ ស៊ី​ជប៉ុន​ផុយ​

  • 2017-11-06 02:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​លើក​ទី២៩​ សុខ​ ទូ​ ឈ្នះ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ទាំង​វេទនា​ ខណៈ​អ្នក​ប្រដាល់​របស់​កម្ពុជា​ អ៊ឹង​ បូរ៉ា​ ឈ្នះ​ជប៉ុន​ដាច់​តែ​ម្ដង​ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​ CFC​ របស់​សង្វៀន​ CNC។​

កីឡាករ សុខ ទូ ក្រហម

កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​ សុខ​ ទូ​ ទម្រាំ​ឈ្នះ​អ្នក​ប្រដាល់​ជនជាតិ​ថៃ​ Jomleela Sor Sakunporn​ ម្នាក់​នេះ​ក៏​ទ្រម​ខ្លួន​មិន​ស្ទើរ​ដែរ​ ពោល​ពេល​ចាប់​ផ្ដើម​ទឹក​ទី១​ភ្លាម​អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ព្យាយាម​ដើរ​ចូល​និង​សម្រុក​ទៅ​លើ​កីឡាករ​ថៃ។​ ការ​ដើរ​ចូល​វ៉ៃ​របស់​ សុខ​ ទូ​ នេះ​មិន​សូវ​ជា​បាន​ផល​នោះ​ទេ​ ខណៈ​កីឡាករ​ថៃ​នៅ​ឈរ​ចាំ​វ៉ៃ​បក​ទៅ​វិញ​ ហើយ​នៅ​ពាក់​កណ្ដាល​ទឹក​ទី៣​ទាត់​មួយ​ជើង​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​រាប់​ដល់​៨​លើ​ សុខ​ ទូ​ ទៀត។​ Jomleela Sor Sakunpor​ ជា​កីឡាករ​ដែល​មាន​ផ្លែ​ធ្ងន់​ៗ​មិន​ថា​កណ្ដាប់​ដៃ​ ឬ​ទាត់​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​ភ្លាត់​ត្រូវ​កីឡាករ​កម្ពុជា​ សុខ​ ទូ​ អុក​ភ្លៅ​ឆ្វេង​ប៉ុន្មាន​ជង្គង់​ឈឺ​រហូត​បន្ត​ការ​ប្រកួត​លេង​បាន​នៅ​ចុង​ទឹក​ទី៣​តែ​ម្ដង។​

កីឡាករ សុខ ទូ

ចំណែក​ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​ទៀត​ អ៊ឹង​ បូរ៉ា​ ឈ្នះ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ជប៉ុន​ដោយ​មិន​សូវ​ពិបាក​នោះ​ទេ​ គឺ​ដោយ​សារ​សមត្ថភាព​របស់​គេ​អាច​ថា​នៅ​ក្រោម​កីឡាករ​កម្ពុជា។​ បូរ៉ា​ ចំណាយ​ពេល​ត្រឹម​១​ ទៅ​ ២​ទឹក​ប៉ុណ្ណោះ​ក៏​ដឹង​ថា​ Owaki Takeru​ ឈឺ​ជើង​ក្រោម​ និង​ចាញ់​ចាប់​បាត់​ទៅ​ហើយ​ ប៉ុន្តែ​កីឡាករ​កម្ពុជា​រូប​នេះ​មិន​បាន​វ៉ៃ​ផ្ដាច់​នោះ​ទេ​គឺ​បន្ត​ដល់​ចប់​ទឹក​ទី៥​តែ​ម្ដង។​

កីឡាករ អ៊ឹង បូរ៉ា ក្រហម

សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៧​របស់​សង្វៀន​ CNC​ នៅ​ថ្ងៃ​អាទិត្យ​ ទី៥​ ម្សិលមិញ​នេះ​កីឡាករ​កម្ពុជា​ អ៊ឹង​ បូរ៉ា​ ឈ្នះ​ Owaki Takeru​ ដោយ​ពិន្ទុ​ ខណៈ​ សុខ​ ទូ​ ផ្ដួល​កីឡាករ​ថៃ​ឲ្យ​បោះបង់​ការ​ប្រកូក​នៅ​ទឹក​ទី៣៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី