ចេញតម្លៃ Oppo F5 អ្នកជំនាញ Selfie នៅប្រទេសជិតខាង
- 2017-11-06 04:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញតម្លៃ Oppo F5 អ្នកជំនាញ Selfie នៅប្រទេសជិតខាង
ចន្លោះមិនឃើញ
F5 ជាការវិវត្តបន្តពីម៉ូដែល F3 គ្រាន់មានការពង្រឹងមុខងារថត Selfie កាន់តែអស្ចារ្យឆ្លងកាត់ការត្រួតពិនិត្យនៃប្រព័ន្ធ AI លើមុខងារ Selfie Beautification។ ការបើកឲ្យ Pre-Order ក្នុងប្រទេសថៃ ចាប់ផ្ដើមចន្លោះពីថ្ងៃទី ២ ដល់ ១០ វិច្ឆិកា ២០១៧ និងមានលក់ផ្លូវការនៅថ្ងៃទី ១១ ក្នុងតម្លៃប្រមាណ ៩ ៩០០ បាត ឬជាង ២៩០ ដុល្លារ។
F5 ជាស្មាតហ្វូនអេក្រង់ធំ ៦ អ៊ីញ ប្រភេទផ្ទៃពេញសមាមាត្រ ១៨:៩ កម្រិត FHD+ (2160x1080 ភីកសែល) ស្រោបដោយកញ្ចក់ Corning Gorilla Glass 5 និងដំណើរការលើប្រព័ន្ធ Android 7.1 Nougat។
ប្រើ RAM ទំហំ 4GB អង្គផ្ទុក 32GB មានកាមេរ៉ាក្រោយ 16MP និងខាងមុខ 20MP មាន Aperture f/2.0។ មុខងារសំខាន់ៗរបស់ F5 រួមមានការដោះសោយដោយប្រើផ្ទៃមុខ, ការស្កេនខ្ចៅដៃ, មុខងារ AI Beauty, Slow Shutter និង Super Zoom ក៏ដូចជា Eye Protection Mode, Screen off Gesture ជាដើម។
អានអត្ថបទបន្ទាប់