ច្បាស់​ការ! Moyes ទៅ​ជំនួស​ Slaven Bilic នៅ​ West Ham

  • 2017-11-07 01:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Slaven Bilic ទី​បំផុត​ត្រូវ​ West Ham បណ្ដេញ​ចេញ​ពី​តួ​នាទី​ជា​អ្នក​ចាត់​ការ​ទូទៅ​ហើយ​ ខណៈ​ក្លឹប​បាន​យក​លោក​ David Moyes ជា​អតីត​អ្នក​ចាត់ការ​ Everton និង​ Manchester United មក​ជំនួស​រហូត​ដល់​បញ្ចប់​រដូវ​កាល។

លោក Slaven Bilic

បុរស​វ័យ​៤៩​ឆ្នាំ​ ចែក​ផ្លូវ​ជាមួយ​ក្លឹប​រហស្សនាម​ថា​ញញួរ​ធំ​ក្រោយ​ចាញ់​ Liverpool ៤-១ នៅ​ទឹកដី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ West Ham ស្ថិត​នៅ​ក្នុង​តំបន់​ត្រូវ​គេ​កាត់​ចោល។ ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ជឿជាក់​ថា​ការ​បែកបាក់​ជាមួយ​លោក​ Bilic គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រូវ​ហើយ​អាច​ធ្វើ​ឲ្យ​ក្លឹប​ទទួល​ផល​វិជ្ជមាន។​

Bilic ធ្លាប់​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​រយៈ​ពេល​ ៦​ឆ្នាំ​ បន្ទាប់​មក​ដឹកនាំ​ក្លឹប​ Lokomotiv Moscow និង​ Beşiktaş មុន​ផ្លាស់​ទៅ West Ham United កាល​ពី​ឆ្នាំ​២០១៥។ កាល​ពី​ដើម​រដូវ​កាល​​អតីត​ខ្សែ​ការពារ​រូប​នេះ​បាន​ចំណាយ​លុយ​៤២​លាន​ផោន​ដើម្បី​ទិញ​សមាជិក​ថ្មី​រួម​មាន​ខ្សែ​ប្រយុទ្ធ​ Marko Arnautovic និង​ Javier Hernandez ជា​ដើម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ខ្សែ​ប្រយុទ្ធ​ឆ្នើមៗ​ទាំង​នោះ​មិន​អាច​ជួយ​ក្រុម​ឲ្យ​ប្រសើរ​ជា​មុន​បាន​ទេ​ ផ្ទុយ​ទៅ​វិញ West Ham រក​បាន​៩​ពិន្ទុ​ប៉ុណ្ណោះ​ពី​១១​ប្រកួត​ហើយ​របូត​គ្រាប់​ដល់​ទៅ​២៣៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន