យុវជន​​របស់​ក្លឹប​មួយ​នៅ​នីហ្សេរីយ៉ា​ កំពុង​ទទូច​ចង់​មក​លេង​នៅលីគ​កម្ពុជា

  • 2017-11-07 02:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kingsley Onyemaechi Ronaldo ជា​កីឡាករ​​កំពុង​លេង​​ឲ្យ​យុវជន​របស់​ក្លឹប Golden Star របស់​ប្រទេស​នីហ្សេរីយ៉ា កំពុង​ទទូច​ចង់​មក​លេង​នៅ​កម្ពុជា។

Kingsley Onyemaechi Ronaldo (រូបថត៖ ផ្ដល់ឲ្យ​)

​យុវជន​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូប​គេ​ចាប់​លេង​បាល់​តាំង​ពី​អាយុ ៥ ឆ្នាំ​ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អាយុ ២១ ឆ្នាំ​ហើយ។ មូល​ហេតុ​ដែល​ចង់​មក​លេង​នៅ​លីគ​​កំពូល​​កម្ពុជា​គឺ​ដោយ​សារ​នៅ​ទីនេះ​ជា​ទីតាំង​មួយ​ដែល​អាច​​ល្អ​សម្រាប់​គេ ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា​​កីឡាករ​ល្អ​ម្នាក់ ហើយ​អ្វី​ដែល​ពិសេស​គឺ​រូប​គេ​​ស្រលាញ់​ខ្មែរ និង​ចង់​ស្គាល់​ពី​អរិយធម៌​របស់​ខ្មែរ​ផង​ដែរ។ ​​

EGBA ONYEMAECHI KINGSLEY ​គឺ​ជា​​ឈ្មោះ​ពិត​របស់​គេ។ បើ​គិត​មក​ដល់​ពេល​នេះ KINGSLEY ​បាន​បង្ហាញ​ខ្លួន​​​ជា​មួយ​ក្រុម​ធំ​បាន​ជា​ច្រើន​លើក​​មក​ហើយ តួនាទី​របស់​គេ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ។ ​ចំពោះ​ឈ្មោះ​ដែល​មាន Ronaldo ​ដោយ​​សារ​រូប​គេ​​ចូល​ចិត្ត​លេង​​ប្រើ Style ​ស្រដៀង​ទៅ​​នឹង​ Cristiano​ Ronaldo ទើប​មិត្តភ័ក្ដិ​របស់​គេ​នៅ​ទីនោះ​ដាក់​ឈ្មោះ​នេះ​ឲ្យ​តែ​ម្ដង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​