២០២៥ ​ចិននឹង​មាន​អ្នក​ប្រើ 5G សឹង​តែ​ទូទាំង​ប្រទេស

  • 2017-11-07 02:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​លោក Wei Leping ប្រធាន​គណៈកម្មាធិការ​ទូរគមនាគមន៍​ប្រទេស​ចិនបាន​ឲ្យ​ដឹង​ថា​​ បច្ចេកវិទ្យា 5G នឹង​មាន​ការ​វិនិយោគ​យ៉ាង​ធំធេង​នៅ​ក្នុង​ស្រុក នា​ទសវត្ស​ក្រោយ​នេះ​។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​​អំឡុង​ពេល​​សន្និសីទ Global Fiber Optics Conference នៅ​ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

ធនាគារ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក​បាន​ប៉ាន់​ប្រមាណ​ពី​ទំហំ​វិនិយោគ​ប្រព័ន្ធ 5G នៅ​ប្រទេស​ចិន នឹង​កើន​ឡើង​ដល់ ១៨០ ប៊ីលាន​ដុល្លារ​នៅ ៦ ឆ្នាំ​បន្ទាប់​ពី​ឆ្នាំ ២០១៩ ដល់ ២០២៥។ ​លោក Wei Leping បាន​ប៉ាន់ប្រមាណការ​វិនិយោគ​​អាច​កើន​ឡើង​ដល់ ២៨០ ប៊ីលាន​ដុល្លារ​នៅ​​ទសវត្សរ៍​បន្ទាប់។

ក្រុមហ៊ុន​ឧស្សាហកម្ម​ទូរគមនាគមន៍​ចិន (CTI) កំពុង​តម្រង់ខ្ពស់​​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ 5G ឲ្យ​បាន​ឆាប់​រហ័ស​នា​ប៉ុន្មាន​ខែ​បន្ទាប់ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ប្រទេស​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក កំពុង​នាំ​មុខ​លើ​គោលដៅ​មួយ​នេះ។

ការ​ពង្រាយ​ឲ្យ​មាន​ប្រើ​ប្រព័ន្ធ 5G នៅ​ចុង​​ឆ្នាំ​ក្រោយ ក្នុង​ទឹកដី​ចិន​នឹង​ផ្ដល់​ទៅ​កាន់​មនុស្ស​ជាង ១ ពាន់​លាន​នាក់ មុន​ឈាន​ដល់​ឆ្នាំ ២០២៣។ ​បើ​តាម​ការ​វិភាគ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ ២០២៥ ប្រទេស​ចិន នឹង​មាន​អ្នក​ប្រើ 5G សឹង​តែ​ទូទាំង​ប្រទេស។​

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា