របៀបការពារមេរោគ Spyware ឆ្លងចូលទៅកុំព្យូទ័ររបស់អ្នក
- 2017-11-05 03:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបការពារមេរោគ Spyware ឆ្លងចូលទៅកុំព្យូទ័ររបស់អ្នក
ចន្លោះមិនឃើញ
Spyware ជាទម្រង់មួយនៃ Malware ដែលអាចឆ្លងលើកុំព្យូទ័រ និងរៀបចំកែប្រែ Browser settings ដោយផ្លាស់ប្ដូរនូវ Home page និងកែប្រែលទ្ធផលនៃការ Search របស់អ្នក។
ទោះជាអ្នកកែប្រែ Browser settings វិញក៏ Spyware ផ្លាស់ប្ដូររាល់ពេលអ្នកបិទបើកកុំព្យូទ័រ។ អ្នកប្រហែលជាអាចឃើញមានផ្ទាំងពាណិជ្ជកម្មលោតមក ដែលមិនទាក់ទងនឹងគេហទំព័រអ្នកចូលមើល។ Spyware ក៏អាចដំឡើង Keyloggers លើកុំព្យូទ័រ ដែលអាចទាញយកនូវព័ត៌មាន Username និង Password របស់អ្នកលើទំព័រមួយចំនួន ដោយថតទុកនូវ Keyអ្នកចុចពេល Login ចូលគណនីអ្នក។ដូច្នេះ អ្នកគួរប្រយ័ត្នប្រយែងចំពោះ Spyware ដែលអាចពិនិត្យមើលចំនុចមួយចំនួនខាងក្រោមដើម្បីការពារចំពោះបញ្ហានេះ៖
- ដំឡើងកម្មវិធី Anti-Spyware
កម្មវិធីកំចាត់មេរោគភាគច្រើនមានប្រសិទ្ធភាពក្នុងការសម្គាល់នូវប្រភេទ Malware ខុសៗគ្នា រួមទាំង Spyware ប៉ុន្តែប្រហែលជាមិនអាចពិនិត្យដឹងគ្រប់ Spyware បានទេ។ ដូច្នេះអ្នកគួរចំណាយលើកម្មវិធី Anti-spyware ឬទាញយកកម្មវិធីឥតគិតថ្លៃដែលអាចជួយអ្នកក្នុងការប្រយុទ្ធនឹង Spyware។ ពេលអ្នកដំឡើងរួច អ្នកត្រូវប្រាកដថាប្រើកំណែទម្រង់ចុងក្រោយ។
- ប្រយ័ត្នប្រយែងពេលចូលប្រើគេហទំព័រ
Spyware ជាធម្មតាដំឡើងលើកុំព្យូទ័រអ្នកពេលអ្នកចូលប្រើគេហទំព័រដែលមានបង្កប់នូវមេរោគប្រភេទនេះ។ ដូច្នេះរាល់ការចុចលើ Links ឬទាញយកកម្មវិធីគួរធ្វើលើគេហទំព័រដែលគួរឲ្យទុកចិត្ត។
-ពិនិត្យមើលពេលមានផ្ទាំង Window លោតមក
Malware អាចដំឡើងនូវ Spyware លើកុំព្យូទ័រអ្នក ដោយលោតផ្ទាំង Window។ ប្រសិនបើអ្នកឃើញមានផ្ទាំង Window លោតមិនទំនង កុំចុចលើ Agree ឬ OK ដើម្បីបិទផ្ទាំងនោះ ដែលវានឹងដំឡើង Malware លើកុំព្យូទ័រ។ អ្នកគួរចុច Alt + F4 ឬចុចលើ អក្សរ X លើជ្រុងខាងស្តាំនៃផ្ទាំង Window នោះដើម្បីបិទ។
- ប្រើកំណែទម្រង់ចុងក្រោយរបស់ប្រព័ន្ធប្រតិបត្តិការ
អ្នកគួរប្រើកំណែទម្រង់ចុងក្រោយរបស់ប្រព័ន្ធប្រតិបត្តិការដើម្បីពង្រឹងដល់សុវត្ថិភាពរបស់ប្រព័ន្ធ។
- ប្រើ Patches លើកម្មវិធីបានដំឡើងលើកុំព្យូទ័រ
អ្នកគួរប្រាកដថាបានប្រើនូវ Patches កំណែទម្រង់ចុងក្រោយលើកម្មវិធីអ្នកដូចជា Microsoft Office, កម្មវិធីរបស់ Adobe និង Java ដើម្បីការពារពីការបង្កប់នូវ Spyware ក្នុងនោះ។
- កំណែទម្រង់ Browser
អ្នកគួរធ្វើកំណែទម្រង់កម្មវិធី Web browsers អ្នក ព្រមទាំងគ្រប់ Plug-in និង Add-on ដើម្បីប្រាកដថា Browser មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រាប់អ្នកនូវកម្មវិធីដែលអាចដំឡើងបាន និងបង្ហាញនូវសកម្មភាពដែលមានសុវត្ថិភាព។
- បើកនូវ Firewall
Firewalls ត្រួតពិនិត្យមើលបណ្ដាញ និងរារាំងនូវចរាចរណ៍គួរឲ្យសង្ស័យ ដែលអាចការពារ Spyware ឆ្លងលើប្រព័ន្ធអ្នក។ អ្នកអាចបើកដំណើរការនូវ Microsoft Windows Internet Connection Firewall សម្រាប់កុំព្យូទ័រអ្នក៕
ចុចអានបន្ត៖